អត្ថបទពាណិជ្ជកម្ម
សិក្សា​នៅ​វិទ្យាល័យ AUPP High School Foxcroft Academy សិស្សានុសិស្ស​ពុំ​ចាំបាច់​ប្រលង​ថ្នាក់ជាតិ ថ្នាក់​ទី​១២​ឡើយ​!
14, Oct 2020 , 2:53 pm        
រូបភាព
​ភ្នំពេញ​៖ បណ្តុះបណ្តាល ស្របតាម​គុណភាព​ស្តង់ដារ អប់រំ​អន្តរជាតិ វិទ្យាល័យ AUPP High School Foxcroft Academy បាន​ប្រើប្រាស់​នូវ​កម្មវិធីសិក្សា កម្រិត​វិទ្យាល័យ ដែលមាន​ការប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ ដើម្បី​ពង្រឹង​ភាពជា​អ្នកដឹកនាំ បង្កើន​ការ​ត្រិះរិះ​ពិចារណា និង​ធានា​ភាពជោគជ័យ ក្នុងការ​សិក្សា​របស់​សិ​ស្សានុសិស្ស​។​
 
​កម្មវិធីសិក្សា​នៅ​វិទ្យាល័យ AUPP High School ត្រូវបាន​រៀបចំ និង​ចងក្រង​ឡើង ដោយ​វិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក ក្នុងនោះ​មានមុខ​វិជ្ជា​ស្នូល​ធំៗ​ដូចជា ភាសា​អង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និង​បច្ចេកវិទ្យា សិក្សា​សង្គម ស្របតាម​កម្មវិធីសិក្សា​អន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។​


 
​ក្រោយ​ប​ពា្ច​ប់​ការសិក្សា សិស្សានុសិស្ស នឹង​ទទួលបាន​សញ្ញាបត្រ​អន្តរជាតិ​ពី​វិទ្យាល័យ Foxcroft Academy សហរដ្ឋអាមេរិក​។ ពួកគេ​នឹង​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​គ្រូបង្រៀន​ល្បីៗ​ជា​ជនជាតិ​អាមេរិកកាំង ។​
 
​សិស្សានុសិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ AUPP High School ពុំ​ចាំបាច់​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់ជាតិ​ឡើយ ហើយ​អាច​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ AUPP ដោយ​ស្វ័យប្រវត្តិ ឬក៏​អាច​បន្ត​ការសិក្សា​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដែល​ទទួលស្គាល់​សញ្ញាបត្រ​របស់​វិទ្យាល័យ Foxcroft Academy​។​


 
​វិទ្យាល័យ AUPP High School ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​សិស្សានុសិស្ស​ឱ្យ​ចូលរៀន​សម្រាប់​កម្រិត​វិទ្យាល័យ​ពី​ថ្នាក់​ទី ៩ ដល់ទី ១២ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ខណៈ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ចាប់ផ្តើម​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ខាងមុខនេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​៖ ទូរ​សព្ទ​: (+855) 23 902 111 ឬ​អញ្ជើញ​សាកសួរ​ព័ត៌មាន​នៅ​អគារ​លេខ ២៧៨H ផ្លូវ​លេខ ២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com