ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សាស្ត្រាចារ្យ ឡុង សារិន ប្រាប់​ឲ្យ​សិស្ស​អាន​សៀវភៅ និង​ឈ្វេងយល់​ពី​បរិបទ​សង្គម ដើម្បី​បាន​ពិន្ទុ​ខ្ពស់
15, Oct 2020 , 8:59 am        
រូបភាព
សាស្ត្រាចារ្យភាសាខ្មែរលោកគ្រូ ឡុង សារិន
សាស្ត្រាចារ្យភាសាខ្មែរលោកគ្រូ ឡុង សារិន
ដោយ:
​ភ្នំពេញ​៖ មុខវិជ្ជា​ភាសា​ខ្មែរ ជា​មុខវិជ្ជា​តម្រូវ​ឲ្យ​សិស្ស​សរសេរ​តែ​សំណេរ​តែមួយ​មុខ​គត់ ដែល​ខុសពី​មុខវិជ្ជា​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​សិស្ស​គណនា​លំ​ហាត់​។ ដើម្បី​ឲ្យ​ចេះ​ពី​ក្បួន​សរសេរ​សំណេរ​ឲ្យ​ទទួលបាន​លទ្ធភាព​ល្អ លោកគ្រូ ឡុង សារិន សាស្ត្រាចារ្យ​ផ្នែក​ភាសា​ខ្មែរ​ថា្នក់​ទី​១២ បាន​ណែនាំ​ឲ្យ​សិស្ស​អាន​សៀវភៅ និង​ឈ្វែ​ង​យល់​ពី​បរិបទ​សង្គម​ឲ្យ​បាន​ច្រើន​។​

 
​សូម​តាមដាន​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ ឡុង សារិន ផ្នែក​ភាសា​ខ្មែរ​ថា្នក់​ទី​១២ ខាងក្រោម​ដូចតទៅ​៖ 
 
 
​លោក​សាស្ត្រាចារ្យ ឡុង សារិន ដែលមាន​បទពិសោធន៍​បង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​ថ្នាក់​ទី​១២​អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ​បាន​ណែនាំ​ឲ្យ​សិស្ស​អាន​សៀវភៅ​រឿង និង​យល់​ពី​ចំណេះដឹង​ទូទៅ​តាមរយៈ​ការរស់នៅ​ក្នុងសង្គម​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ទុន​ឲ្យ​ការប្រឡង​សំណេរ​របស់​ពួកគេ​ទទួលបាន​និទ្ទេស​ល្អ​។​
 
​ដើម្បី​អត្ថាធិប្បាយ​សំណេរ​តែងសេចក្តី​ប្រកបទៅដោយ​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ លោកគ្រូ ឡុង សារិន បាន​ប្រាប់​ឲ្យ​សិស្ស​គួរតែ​៖«​ដឹង​ពី​ដំណើររឿង​ខ្លះៗ​ពី​កម្មវិធី​ថ្នាក់​ទី​១០ ១១ និង​១២ និង​ដឹង​ពី​សាច់រឿង​ខ្លះៗ ដឹង​សកម្មភាព​របស់​តួអង្គ ដឹង​ពី​ឧ​ត្ត​ម​គតិ​របស់​អ្នកនិពន្ធ​។ ចំណេះដឹង​ទូទៅ​តាមរយៈ​ការរស់នៅ​ប្រចាំថ្ងៃ ជាការ​សង្កេត ការនិយាយ​លេង​ជាមួយ​មិត្តភក្តិ ហើយ​ចេះ​ច្បិច​យក​ចំណុច​ដែល​ល្អ​»​។​
 
«​មើល​ជា​វីដេអូ និង​មើល​សំណេរ​ផ្សេងៗ​ដែល​គ្រូបង្រៀន ហើយ​ស្តាប់ និង​ពិចារណា ហើយ​ច្បិច​យក​អ្វីដែល​សំខាន់​។ ហើយ​ក្នុង​មួយ​សប្តាហ៍​ត្រូវ​ហាត់សរសេរ​ឲ្យ​បាន​មួយ​សំណេរ ហើយ​ត្រូវ​ផ្ទៀង​ម៉ោង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រាចារ្យ ឡុង សារិន ដែល​ណែនាំ​ឲ្យ​សិស្ស​ត្រូវអនុវត្ត​នូវ​គន្លឹះ​ទាំងនេះ រួមទាំង​ត្រូវ​ចេះ​សួរ​យោបល់​គ្រូ និង​សិស្ស​ច្បង​បន្ថែមទៀត ទើប​ឲ្យ​ការប្រឡង​សំណេរ​របស់​ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​៕ 
 
 

Tag:
 ភាសា​ខ្មែរ​
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com