អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ដែល​ស្តើង​ជាងគេ​បំផុត ក្នុង​ឆ្នាំ​២០២០ vivo V20Series ត្រៀម​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​!
14, Oct 2020 , 4:59 pm        
រូបភាព
​មិន​ខុសពី​ការប៉ាន់ស្មាន​ទុក​មុន​នោះទេ​! ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo មិន​សម្ងំស្ងៀម ហើយ​បើកដៃ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ទៅណា​ដោយ​ងាយស្រួល​នោះទេ​។ ក្រោយពី​បាន​ស្ងាត់​ខ្លួន​មួយរយៈ​ពេល​ខ្លី នៃ​សមាជិក​បងប្អូន​ត្រកូល V ស្រាប់តែ​ពេល​ថ្មីៗ​នេះ ក៏បាន​លេចឮ​ដំណឹង​មក​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​ប្រទេស​កម្ពុជា ត្រៀម​នឹង​បញ្ចេញ​នូវ​អាវុធ​ថ្មី​ខ្លួន នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល ម៉ូ​ឌែ​ល vivo V20Series ដើម្បី​មក​ប្រកួតប្រជែង ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដៃគូ​ប្រកួតប្រជែង ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​។​
 
​យ៉ាងណាមិញ បើ​យោងទៅតាម​ការស្រាវជ្រាវ អំពី​ព័ត៌មាន​លម្អិត​នៅក្រៅ​ស្រុក ស្មា​ត​ហ្វូ​ន vivo V20Series គឺជា​ស្មា​ត​ហ្វូ​ន ដែល​ត្រូវបាន​រចនា​មក មាន​កម្រាស់​ស្តើង​ជាងគេ សម្រាប់​ឆ្នាំ ២០២០​នេះ​។​
 
​វត្តមាន​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ចុងក្រោយ​បំផុត នៃ​គ្រួសារ​ត្រកូល​ស្មា​ត​ហ្វូ​ន vivo V series នេះ ពិត​ជាមាន​រូបរាង​ស្រស់ស្អាត និង​ស្តើង​បំផុត មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​។ ក្រុមការងារ​ផ្នែក​ឌី​ស្សាញ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បាន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ ប្រកបដោយ​ភាព​ទាក់ទាញ ស៊ី​វិ​ល័យ និង​ស្រ​ស់ស​ស្អាត​បំផុត​។ ពេលដែល​លោកអ្នក បាន​កាន់​ស្មា​ត​ហ្វូ​ន​នេះ នៅក្នុង​ដៃ ហើយ​នោះ គឺ​មើលទៅ​ពិតជា​ប្រណិត​មែនទែន និង​វា​ងាយ​ក្នុងការ​ប្រើប្រាស់​។​
 
​ស្មា​ត​ហ្វូ​ន​នេះ មិន​ត្រឹមតែ​មានការ​ឌី​ស្សាញ​ដ៏​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​កម្រាស់​របស់​វា ពិតជា​ស្តើង​មែនទែន​។ ស្មា​ត​ហ្វូ​ន​នេះ គឺមាន​កម្រាស់​ស្តើង​ជាង​បន្ទះ​នំ​ភី​ស្សា​ថែមទៀត​។ ស្មា​ត​ហ្វូ​ន V20 នេះ មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.38mm ហើយ​វា គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​កម្រាស់​ស្តើង​បំផុត នៅក្នុង​ឆ្នាំ ២០២០​នេះ ជាមួយនឹង​ទម្ងន់​ត្រឹមតែ 171g ប៉ុណ្ណោះ​។​




 
​នៅក្នុង​ការ​ឌី​ស្សាញ​រូបរាង​ដ៏​ស្តើង របស់​ស្មា​ត​ហ្វូ​ន​ត្រកូល V20 series នេះ​គឺមាន​ការបំពាក់​នូវ​បច្ចេកវិទ្យា cutting-edge ចុងក្រោយ​ជាច្រើន របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ដែលមាន​កាមេរ៉ា​ខាងមុខ​ទំហំ 44MP Eye Autofocus Dual និង​កាមេរ៉ា​ខាងក្រោយ ទំហំ 64MP ថែមទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ក៏​អភិវឌ្ឍ​ទៅលើ​ការ​ឌី​ស្សាញ នៃ​ស្មា​ត​ហ្វូ​ន Dual Tone Step នេះ​ដើម្បី​ធ្វើ​ពង្រឹង​ទៅលើ​ភាពស្រស់ស្អាត និង​ភាព​ស្លី​មរ​ប​ស់វា​។ ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​នេះ​គឺជា​ការបញ្ចូល​គ្នា នៃ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ វិទ្យាសាស្ត្រ​ប្រកបដោយ​សិល្បៈ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​ថែមទៀត​។ 
 
​ក្រុម​អ្នក​ឌី​ស្សាញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo យកចិត្តទុកដាក់​បំផុត ទៅលើ​ការប្រើប្រាស់​ទៅលើ​ពណ៌ ស្មា​ត​ហ្វូ​ន​ត្រកូល V20 series នេះ​។ ស្មា​ត​ហ្វូ​ន V20 នេះ​គឺ​ផ្តល់​មក​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌ គឺ Midnight Jazz និង Sunset Melody ។​
 
“Midnight Jazz” គឺជា​ពណ៌​ដែល​បង្ហាញ​អំពី​តន្ត្រី​ប្រភេទ Jazz​។ វា​គឺមាន​ការបញ្ចូល​គ្នា​រវាង​ពណ៌​ទឹកប្រាក់ និង​ពណ៌​ខ្មៅ ដែល​ពិតជា​ល្អឥតខ្ចោះ ដែល​បង្ហាញ​អំពី​ថាមពល និង​ភាពជឿជាក់​។ សម្រាប់​ពណ៌ “Sunset Melody” គឺ​បង្ហាញ​អំពី​ពណ៌​របស់​ព្រះអាទិត្យ នៅពេលដែល​ប៉ះ​នឹង​សមុទ្រ ដែលមាន​ពណ៌​ពិតជា​ស្រស់បំព្រង​មែនទែន​។ វា​បង្ហាញ​អំពី​អារម្មណ៍ ប្រកបដោយ​សន្តិភាព និង​ស្រស់ថ្លា​រីករាយ​បំផុត​។ វា​ពិតជា​ទាក់ទាញ​មែនទែន សម្រាប់​ពណ៌​ទាំងនេះ​។​




 
​សម្រាប់​ផ្នែក​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន V20​នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​អេក្រង់​ប្រភេទ  AG Matte Glass ដែល​ពិតជា​ប្រណិត​បំផុត នៅពេល​វា​ស្ថិតនៅក្នុង​ដៃ​របស់​លោកអ្នក​។ វា​ក៏មាន​ការការពារ ទៅលើ​ការ​កោស​ឆ្កូត​កាមេរ៉ា​ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​នេះ​ផងដែរ​។ សម្រាប់​កម្រាស់​ស្តើង និង​ទម្ងន់​ស្រាល​របស់​ស្មា​ត​ហ្វូ​ន V20 series រួមជាមួយ និង​ពណ៌​ដ៏​ទាក់ទាញ​បំផុត​នោះ គឺ​ពិតជា​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​នេះ ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អ្នកប្រើប្រាស់ ពិសេស​គឺ​បច្ចេកវិទ្យា​ថ្មីៗ​តែម្តង​។ ជាមួយនឹង​ការ​ឌី​ស្សាញ​ដ៏​ល្អឥតខ្ចោះ ស្មា​ត​ហ្វូ​ន V20 series របស់​ក្រុមហ៊ុន Vivo នេះ ក៏​ផ្តោតទៅលើ​ការថតរូប​ដ៏​ស្រស់ស្អាត គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ផងដែរ​។​
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បាន​កំពុងតែ​ផ្លាស់ប្តូរ ទៅលើ​វត្ត​មាននៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ជាមួយនឹង​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន V20 series នេះ ដែលមាន​ភាពស្រស់ស្អាត ទាំង​ការ​ឌី​ស្សាញ និង​ទម្ងន់​របស់​វា​ថែមទៀត​។ ស្មា​ត​ហ្វូ​ន​នេះ ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ការពេញចិត្ត ដែល​មិនអាច​បំភ្លេចបាន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com