ជាតិ
ព្រះមហាក្សត្រ
៨ឆ្នាំនៃការសោយព្រះទិវង្គតព្រះមរបរតនកោដ្ឋ តែកូនចៅនឹករលឹកជានិច្ចចំពោះព្រះអង្គ
15, Oct 2020 , 6:29 am        
រូបភាព
ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៩៧។ រូបថត AFP
ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៩៧។ រូបថត AFP
ដោយ: ថ្មីៗ
១៥ តុលា ឆ្នាំ២០១២ ជាថ្ងៃដ៏សោកសង្រែងរបស់រាស្ត្រខ្មែរ ក្រោយដំណឹងនៃការសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះជន្ម៨៩ព្រះវស្សា។ ៨ឆ្នាំទៅហើយ តែស្នាព្រះហស្ត ព្រះរាជបណ្តាំ និងព្រះទ័យយកចិត្តទុករបស់ព្រះអង្គ ធ្វើឲ្យប្រជារាស្ត្រនៅតែចងចាំ និងនឹកដល់ព្រះវររាជបិតាជានិច្ច។



តាមរយៈបណ្តាញសង្គមរបស់ខ្លួន ប្រជាពលរដ្ឋបង្ហាញសេចក្តីនឹករលឹករបស់ខ្លួនចំពោះព្រះបរមរតនកោដ្ឋ ទោះពេលវេលាកាន់តែបន្តទៅមុខក៏ដោយ។ សារព័ត៌មានថ្មីៗសូមដកចង់ស្រង់ខ្លឹមសារមួយចំនួនដូចខាងក្រោម៖

-ដា ណារិន៖ ទួលបង្គំស្រឡាញ់ និងនឹកដល់ព្រះអង្គខ្លាំងណាស់
-រិទ្ធ មាស៖ នៅតែចាំ នៅតែនឹក នៅតែអាល័យ នៅតែគោរពស្រឡាញ់ នៅតែកោតសសើរនូវព្រះរាជហឫទ័យរបស់ព្រះអង្គចំពោះជាតិមាតិភូមិ និងរាស្រ្តជារៀងដរាបពេញមួយព្រះជន្ម។
-ហ៊ិន សារុន៖ សូមព្រះវិញ្ញាណក្ខន្ធ សម្តេចឪយ៉ាងទៅប្រកបដោយបរមសុខ ទូលបង្គំជាខ្ញុំនៅចងចាំមិនភ្លេចទេ ព្រះរាជគុណដ៏ធំបំផុតនោះ គឺជាម្លប់ដ៏ត្រជាក់។
-រស្មី ខេមរី៖ ខ្ញុំម្ចាស់នឹកទ្រង់ ហើយក៏គ្មានថ្ងៃភ្លេចដែរ
-សេង រ៉ូហ្សិន៖  ខ្ញុំម្ចាស់នឹកទ្រង់ណាស់ សូមព្រះអង្គសម្លឹងព្រះប្រទានពរថែរក្សាប្រទេសកម្ពុជាអោយរួចពីទុក្ខភ័យ
-លុយ សមសក្តិ៖ សូមបួងសួងថ្វាយព្រះមហាព្រះរាជកុសលជូនចំពោះព្រះបរមវិញាណក្ខន្ធរបស់ព្រះបរមរដ្ឋនកោដ្ឋ សូមព្រះបរមវិញ្ញាណខន្ធព្រះអង្គតាមថែរក្សាកូនចៅព្រះអង្គនិងប្រទេសនេះឲ្យមានសេចក្តីសុខផង៕


© រក្សាសិទ្ធិដោយ thmeythmey.com