ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កសិដ្ឋាន​វារីវប្បកម្ម​រាប់រយ​ក​ន្លែ​ង រង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​
15, Oct 2020 , 7:29 pm        
រូបភាព
ដោយ:
​កសិដ្ឋាន​វារីវប្បកម្ម​ជាង​១៦០​កន្លែង បាន​រង​ប៉ះពាល់​ដោ​វយ​សារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​ត្រី​នៅ​កសិដ្ឋាន​វារីវប្បកម្ម​ចំនួន​២ ក្នុង​ខេត្តពោធិ៍សាត់ និង​បាត់ដំបង បាន​ហូរ​តាម​ទឹក​ទាំងស្រុង​។ នេះ​បើតាម​លោក សុខ រ៉ា​ដែន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។​

 
​តាម​លោក សុខ រ៉ា​ដែន កសិដ្ឋាន​វារីវប្បកម្ម​ទាំង ១៦៣ គឺជា​សមាជិក​របស់​ស​មា​គម​វា​រី​វប្បករ​កម្ពុជា ក្នុងនោះ​អ្នក​ដែល​រងគ្រោះ​ជាងគេ​គឺ​អ្នក​ចិញ្ចឹម​ត្រី និង​ភ្ញាស់​កូន​ត្រី​ក្នុង​ខេត្តបាត់ដំបង​ម្នាក់ និង​ខេត្តពោធិ៍សាត់​ម្នាក់​។ យ៉ាងណាមិញ​លោក​ក៏​មិនទាន់​អាច​កំណត់​ពី​ទំហំ​នៃ​ការខូចខាត របស់​វា​រី​វប្បករ​នោះដែរ រង់ចាំ​ស្ថានភាព​នៃ​ទឹកជំនន់​បន្តទៀត ខណៈ​កសិដ្ឋាន​នី​យ​មួយ មានការ​ខូចខាត​ផ្សេងៗ​គ្នា​។ នេះ​បើតាម​លោក សុខ រ៉ា​ដែន ប្រាប់​Thmeythmey25​។​
 
​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​១៣ ខែតុលា គ្រោះទឹកជំនន់​នេះ ធ្វើឱ្យ​លិច​ផលដំណាំ​របស់​ពលរដ្ឋ​ជាង​១២​ម៉ឺន​ហិកតា​។ ក្នុងនោះ​ដំណាំ​ស្រូវ ជិត ៨​ម៉ឺន​ហិកតា និង​ដំណាំ​ផ្សេងៗ ជាង​៤​ម៉ឺន​ហិកតា​។ ក្រៅពី​ផលដំណាំ ក៏បាន​បំផ្លាញ​ផ្លូវ និង​ស្ពាន​ជាច្រើន និង​បណ្ដាល​ឲ្យ​ពលរដ្ឋ ១៣​នាក់​បាត់​បង់ជីវិត​ផងដែរ​។​
 
​រាជធានី​-​ខេត្ត ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មាន រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ​, ស្ទឹងត្រែង ,​កំពង់ចាម ,​ពោធិ៍សាត់​,​សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, ប៉ៃលិន​, កោះកុង​, ព្រះសីហនុ , ស្វាយរៀង និង​ខេត្តមណ្ឌលគិរី​៕
 

Tag:
 ​ជាតិ​
 ​ទឹកជំនន់​
 ​វារីវប្បកម្ម​
 ​បាត់ដំបង​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com