អត្ថបទពាណិជ្ជកម្ម
Smart Axiata បង្កើត​មូលនិធិ​សង្គ្រោះ​ដើម្បី​ឲ្យ​អតិថិជន​អាចជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់
15, Oct 2020 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​, ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ - ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​បានប្រកាស​នៅថ្ងៃនេះ ថា​ក្រុមហ៊ុន​បាន​បង្កើត​មូលនិធិ​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ដើម្បី​ផ្ដល់ឱកាស​ដល់​អតិថិជន​របស់ខ្លួន​អាច​ចូលរួម​បរិច្ចាគ​ថវិកា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ទទួលរង​ការបំផ្លិចបំផ្លាញ​ពី​គ្រោះទឹកជំនន់ នៅ​ទូទាំងប្រទេស​នាពេល​ថ្មីៗ​នេះ​។ 
 
​គ្រាន់តែ​ចុច *2020*50# ហើយ​ចុច​ប​ញ្ចូ​ន​លើ​ទូរស័ព្ទដៃ​របស់​ពួកគេ អតិថិជន Smart អាច​បរិច្ចាគ 50 សេន ឬ ពួកគេ​អាច​បរិច្ចាគ ១ ដុល្លារ ដោយ​ចុច​គ្រាន់តែ​ចុច *2020*100 #​និង​ចុច​ប​ញ្ចូ​ន​។​
 
​ចំពោះ​ជំនួយ​បរិច្ចាគ​ប៉ុន្មាន​ដែល​នឹង​ទទួលបាន​ពី​អតិថិជន ក្រុមហ៊ុន Smart ក៏​នឹងចូលរួម​បរិច្ចាគ​ថវិកា​ស្មើ​ចំនួន​ប៉ុណ្ណោះ​ផងដែរ​រហូតដល់​ចំនួន​ទឹកប្រាក់ 20​ម៉ឺន ដុល្លារ​។ ថវិកា​បរិច្ចាគ​ទាំងនោះ​នឹងត្រូវ​ចែកចាយ​ជា​សម្ភារ​ចំ​បាច់​ដល់​ជនរងគ្រោះ​តាមរយៈ​អជ្ញាធរ​ខេត្ត នៅតាម​បណ្ដា​ខេត្ត​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​។​
 
​យ៉ាងហោចណាស់​មនុស្ស​ចំនួន ១៦ នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះទឹកជំនន់​នៅ​កម្ពុជា ចាប់តាំងពី​ដើមខែ​តុលា ដែល​បណ្តាលមកពី​ព្យុះ​ត្រូពិច ដែល​បាន​បោកបក់​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ 
 



​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ដោយ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ​នេះ ក្រុមហ៊ុន Smart នឹង​បន្ត​ផ្តល់ជំនួយ​ទៅកាន់​ទីកន្លែង​ដែល​ទទួលរង​ទុក្ខ​ខ្លាំងជាងគេ​បំផុត​។ ការផ្តល់​ឱកាស​ដល់​អ​តិ​ថិ​ជន​របស់​យើង ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មាន​អាសន្ន​បែបនេះ​នឹង​បង្កើត​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា​ជារួម​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ក្នុងការ​ប្រើប្រាស់​ស្មារតី​សហគមន៍ និង​ចិត្តសប្បុរស​ធម៌​របស់​អតិថិជន​របស់​យើង ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​អ្នក​ដែល​ត្រូវការ​បំផុត​នៅ​គ្រា​លំបាក​នេះ​។​»
​កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាស​អំពី​ការបង្កើត មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​១៩ ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ទៅកាន់​ដំណោះស្រាយ​ផ្សេងៗ​ដែល​អាចជួយ​ដោះស្រាយ​តម្រូវការ​បន្ទាន់​បំផុត​របស់​កម្ពុជា​ក្នុងកំឡុងពេល​មាន​វិបត្តិ​ជាស​កល​នេះ​។​
 
​កំណើន​នៃ​កម្រិត​ទឹក​គឺជា​បាតុភូតធម្មជាតិ​ប្រចាំឆ្នាំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​កសិករ និង​អ្នកនេសាទ​របស់​ប្រទេស​ពឹង​ផ្អែកលើ ទឹក​លំនាច និង​លំហូរ​របស់​ទឹក​បឹង និង​ទឹកទន្លេ​។ ប៉ុន្តែ នៅ​ឆ្នាំនេះ​ការកើនឡើង​នៃ​កម្រិត​ទឹក​ទទួលរង​សម្ពាធ​ធ្ងន់ធ្ងរ ដោយសារ​ភ្លៀង​មូសុង ដែល​បង្កឱ្យមាន​ការខូចខាត​នៅ​ទូទាំងប្រទេស​។​
 
​ដោយមាន​រាជរដ្ឋាភិបាល និង​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​ចូលរួម​ប្រមូល​ធនធាន ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នេះ ឥទ្ធិពល​រួមផ្សំ​ពី​ការបរិច្ចាគ​ជា​លក្ខណៈ​បុគ្គល​តាម​លទ្ធភាព ពី​អតិថិជន​ចំនួន ៨ លាន​នាក់​របស់    ក្រុមហ៊ុន Smart នឹង​ផ្ដល់​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​កិច្ចខិតខំ​នេះ ដើម្បី​នាំយក​ជំនួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គ្រោះមហន្តរាយធម្មជាតិ​នេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com