ជាតិ
ពីនេះ ពីនោះ
លែងលះ ៖ លះ​គ្នា​ដោយ​ដាច់​សង្វែង គឺ លែង​គ្នា​ដោយ​ដាច់​សង្វាស​
16, Oct 2020 , 7:28 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​វចនានុក្រម «​លែងលះ​» មានន័យថា លែង​គ្នា​ជ្រះស្រឡះ ឬ​លែង​គ្នា​ដាច់ស្រឡះ មិន​ត្រូវការ​តទៅទៀត​។ លែងលះ​ប្តី​ប្រពន្ធ​។​

 
​បរិវារស័ព្ទ «​លះ​» អាច​គន្លាស់​បានជា​ពាក្យ «​លះ​គ្នា​ដាច់​ជ្រះ​ស្រ​ឡែ​ង គឺ​លែង​គ្នា​ដាច់​ជ្រះស្រឡះ​» ឬ «​លះ​គ្នា​ដោយ​ដាច់​សង្វែង គឺ លែង​គ្នា​ដោយ​ដាច់​សង្វាស​»​។ 
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 
 
 

Tag:
 បរិវារស័ព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com