ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក​៖ ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត​ស្រក​ចុះ​០.០៧​ម៉ែត្រ​
16, Oct 2020 , 11:03 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ទឹកជំនន់​តាម​ដងស្ទឹង​ព្រែក​ត្នោត​មានការ​ស្រក​ចុះ​ប្រមាណ​០.០៧​ម៉ែត្រ ដែល​កម្ពស់​ទឹក​នៅលើ​សំណង់​បង្ហៀរ​នៅត្រឹម​៦,៦០​លើ​បង្ហៀរ​។ នេះ​តាម​សេចក្ដីជូនដំណឹង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
​ទឹកជំនន់​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត ចាប់ពី​វត្ត​សាក់​សំពៅ ទៅដល់​ស្ពាន​ព្រែក​ជ្រៃ មានការ​ស្រក​ចុះ​ប្រមាណ ០,៧​ម៉ែត្រ​។ ចំណែកឯ ទឹកជំនន់​នៅ​ទំនប់​៧​មករា ទៅដល់​ស្ពាន​សាក់​សំពៅ មានការ​ស្រក​ទឹក​យឺត​ប្រមាណ ០,០៤​ម៉ែត្រ​ប៉ុណ្ណោះ ព្រោះ​ការសាងសង​ស្ពាន​កាត់​ស្ទឹង​។ នេះ​បើតាម​ការជូនដំណឹង​ពី​ក្រសួង​ធនធានទឹក ដដែល​។ 
 
​ក្នុងនោះដែរ នៅតាម​ដងស្ទឹង​ព្រែក​ត្នោត​ក៏មាន​ក្រុមការងារ​ចុះ​តាមដាន ហើយ​ភ្លឺ​ទំនប់​ខាងលើ​វត្ត​សាក់​សំពៅ​ប្រវែង​៥០០​ម៉ែត្រ ក៏បាន​ចាក់ដី​បន្ថែម និង​ផ្នែក​ខាងលើ​នៃ​ទំនប់​៧​មករា ក៏បាន​តម្លើង​កម្ពស់​បន្ថែម​ផងដែរ​។ ក្រុមការងារ​ក៏បាន រៀប​បាវ​ខ្សាច់​នៅមុខ​រោងចក្រ បិទ​រូង​នាគ​នៅតាម​តួ​ទំនប់ និង​បាន​បិទ​បំពង់​ស្ថាន​នី​យ​បូមទឹក​ចូល​សង្កាត់​ក្រាំ​ពង្រ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com