អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​! ស៊ុន​ស៊ី​ម៉ិច​កូ ប្រូ​ម៉ូ​សិន​លក់​លាង​ឃ្លាំង​ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ដ៏​ថ្មីស្រឡាង​!!!
16, Oct 2020 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ - ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ អស់​រយៈពេល​ជាង ២៧ ឆ្នាំ​មកនេះ ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ បាន​បើក​យុទ្ធនាការ​ប្រូ​ម៉ូ​សិន​ពិសេស លក់​លាង​ឃ្លាំង ដែលមាន​ការបញ្ចុះ​តម្លៃ ការ​ថែម​ជូន​កាដូ​ពិសេសៗ និង​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Ford Ecosports 2020 អម​ជាមួយ​រង្វាន់​ម៉ូតូ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។ កម្មវិធី​ចាប់​រង្វាន់​នេះ​នឹងធ្វើ​ឡើងជា​រៀងរាល់ខែ ដោយមាន​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ ចាប់ពី​បំណាច់​ខែតុលា រហូតដល់​បំណាច់​ខែកុម្ភៈ ឆ្នាំ​២០២១​។ 
 
​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ ផ្តោត​សំខាន់​លើ​ការផ្តល់ជូន​អតិថិជន នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មាន​ការធានា​ត្រឹមត្រូវ រួមមាន​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោក ម៉ាស៊ីនត្រជាក់ និង​បរិក្ខារ​ផ្ទះបាយ​ជាច្រើន​មុខ​ទៀត ដែល​សុទ្ធសឹង​ជា​ម៉ាក​ល្បីៗ​នៅ​ទូទាំង​សកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម​។​


 
​ក្នុងឱកាស​ដ៏​មហា​ឡា​រិ​ក​នេះ ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ ក៏​មិន​ភ្លេច​ពី​ការចួលរួម​ចំណែក​ដ៏​សំខាន់ នៅក្នុង​សង្គម​ផងដែរ គឺ​ក្រុមហ៊ុន​ក៏​នឹងធ្វើ​ការបរិច្ចាក​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ទៅដល់​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​ផងដែរ​។​
 
​នៅក្នុង​ពិធី​សម្ពោធ​ប្រូ​ម៉ូ​សិន​ដ៏​ធំ​នេះ លោក គង់ ចិ​ត្រា អគ្គនាយក​នៃ​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា​៖ “​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច មាន​វត្តមាន​នៅលើ​ទីផ្សារ​មកទល់​បច្ចុប្បន្ន​នេះ ក៏​ព្រោះ​ដោយសារតែ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ដ៏​ច្រើន​លើសលប់ នៅក្នុង​ប្រទេស​កម្ពុជា​។ ភាពសប្បាយ​រីករាយ និង​ការពេញចិត្ត​របស់​អតិថិជន គឺជា​ការផ្តោត​សំខាន់​របស់​យើងខ្ញុំ ហើយ​ការបើក​សម្ពោធ​ប្រ​ម៉ូ​សិន​ដ៏​ធំ​នេះ គឺ​ដើម្បី​បង្ក​ភាព​រំភើប​រីករាយ​ជូន​ដល់​អតិថិជន​បន្ថែមទៀត និង​ជាការ​ថ្លែងអំណរគុណ​ផងដែរ ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ដល់​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ អស់​រយៈពេល​ជាង ២៧​ឆ្នាំ​មកនេះ​។ ក្រុមហ៊ុន​សូម​ធានា​ជូន​អតិថិជន​ថា ការផ្តល់ជូន​រង្វាន់​នេះ គឺជា​រង្វាន់​ពិតៗ នឹងមិន​មានការ​ក្លែងបន្លំ​ណាមួយ​ជាដាច់ខាត និង​មាន​តម្លាភាព​បំផុត​។ ហេតុដូចនេះ សូម​អតិថិជន​ទាំងអស់ កុំអោយ​ឱកាស​ដ៏​ល្អ​នេះ​កន្លងផុតទៅ សូម​អញ្ជើញ​រួសរាន់​មកកាន់​សាខា​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ ដែល​នៅ​ជិត​លោកអ្នក​បំផុត​”​។​


 
​គួរបញ្ជាក់​ផងដែរ​ថា រាល់​អតិថិជន​ដែល​ចំណាយ​ទឹកប្រាក់​ចាប់ពី ១៥០​ដុល្លារ នៅ​គ្រប់​សាខា ស៊ុន​ស៊ី​ម៉ិច​កូ នឹង​ទទួលបាន​សន្លឹកឆ្នោត ១ សន្លឹក ដែលមាន​ឱកាស​ឈ្នះ​ដល់​ទៅ ៥ ដង​ជា​រៀងរាល់ខែ ដល់​បំណាច់​ខែកុម្ភៈ ឆ្នាំ​២០២១​។ អតិថិជន​ដែល​ទិញ​កាន់តែច្រើន នឹង​ទទួលបាន​សន្លឹកឆ្នោត​កាន់តែច្រើន និង​មានឱកាស​ឈ្នះ​កាន់តែច្រើន​។ 
​អម​ជាមួយគ្នា ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ ក៏បាន​ប្រកាស​បើក​សាកល្បង​នូវ​គេហទំព័រ​ថ្មី​របស់ខ្លួន www.sunsimexco.com ដែល​អនុញ្ញាតអោយ​អតិថិជន​ទាំងអស់ អាចធ្វើ​ការបញ្ជាទិញ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​។ ការបើក​សាកល្បង​នេះ គឺជា​ដំណាក់​ដំបូង​ប៉ុណ្ណោះ ក្រុមហ៊ុន​នឹងធ្វើ​ការអភិវឌ្ឍ​បន្ថែមទៀត ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន ក្នុង​ការទិញ​ទំនិញ​តាម​ទូរស័ព្ទដៃ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com