COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​កីឡា​អ៊ីតាលី​ចោទ Ronaldo ថាបំពាន​វិធានការ COVID-19
16, Oct 2020 , 4:59 pm        
រូបភាព
Cristiano Ronaldo អាច​រំលោភ​វិធានការ​សុខាភិបាល​របស់​ប្រទេស​អ៊ីតាលី ក្រោយ​រូបគេ​ត្រឡប់​ទៅ​ទីក្រុង Turin ពី​ព័រ​ទុយ​ហ្គា​ល់​ទាំង​ផ្ទុក​ជំងឺ COVID-19 ។ លោក Vincenzo Spadafora រដ្ឋមន្ត្រីក្រសួង​កីឡា​អ៊ីតាលី បញ្ជាក់​ដូចនេះ​នៅ​ថ្ងៃទី​១៥ ខែតុលា បើ​ទោះ​តារា​ឆ្នើម​ក្រុម​សេះបង្កង់​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​ដោយ​បំពាក់​ឧបករណ៍​ក្តី​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Juventus បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​អេ​ស្ប៉ា​ញ និង​ស៊ុយអែត​សម្រាប់​ពានរង្វាន់ National league មុនពេល​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​រាតត្បាត​សកល​នៅ​ក្រុង Lisbon និង​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ទីនោះ​។​
 
«​ខ្ញុំ​គិតថា ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ជាក់លាក់​ណាមួយ​ពី​អាជ្ញាធរ​សុខាភិបាល​ទេនោះ Ronaldo ពិតជា​បាន​រំលោភ​លើ​វិធី​សារ​សុខាភិបាល​របស់​អ៊ីតាលី​»​។ លោក Spadafora បាន​ប្រាប់​វិទ្យុ Uno បែបនេះ នៅពេល​មានការ​ចោទ​សួរថា តើ​ការវិលត្រឡប់​របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ពិតជា​បាន​រំលោភ​លើ​ច្បាប់ COVID-19 ដែរឬទេ​? 
 
​យ៉ាងណាក៏ដោយ ក្លិប​រហស្សនាម​សេះបង្កង់ បញ្ជាក់ថា Ronaldo បាន​វិលត្រឡប់​ទៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​វិញ​តាមរយៈ​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​ដោយមាន​បរិក្ខា​ពេទ្យ​ការពារ និង​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​ផង​។​
 
​លើសពីនេះ​ទៀត​នោះ ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​បាន​ចុះ​ពី​យន្តហោះ ហើយ​ត្រូវបញ្ជូន​ទៅផ្ទះ​ដោយ​រថយន្ត​សង្គ្រោះបន្ទាន់​ដើម្បី​ធានាថា រូបគេ​ពិតជា​បាន​គោរព​តាម​ពិធីសារ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​។ បើទោះជា​មានការ​អះអាង​ពី​ក្លិប Juventus យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក Spadafora មិន​យល់​ស្របតាម​អ្វីដែល​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥ សម័យ​បាន​អនុវត្តន៍​នោះឡើយ​៕
 

Tag:
 COVID-19
  Juventus
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com