COVID-19
ជាតិ
សុខភាព
កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ទេ ក្រោយស្ត្រីឥណ្ឌា និងបុរសបារាំងសះស្បើយ
17, Oct 2020 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ក្រសួងសុខាភិបាល បានប្រកាសថាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ។ អ្នកជាសះស្បើយ មានបុរសជនជាតិបារាំងអាយុ២៧ឆ្នាំ ដែលមានអាស័យដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងម្នាក់ទៀត ជាស្ត្រីជនជាតិឥណ្ឌាវ័យ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ ដែលបានធ្វើដំណើរពីប្រទេសឥណ្ឌា មកដល់កម្ពុជា កាលពីថ្ងៃទី២០កញ្ញា។

 
សូមជម្រាបថាកម្ពុជា បានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ២៨៣នាក់ ក្នុងនោះបុរស២២៦នាក់ និងស្ត្រី ៥៧នាក់។ គិតត្រឹមថ្ងៃទី១៦តុលា មានអ្នកសះស្បើយអស់ ២៨០នាក់ សល់៣នាក់ទៀត រួមមានខ្មែរម្នាក់ ឥណ្ឌូណេស៊ីម្នាក់ និងជនជាតិបារាំងម្នាក់ ដែលពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
 

Tag:
 កូវីដ-១៩
 Codiv-19
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com