ជាតិ
ផលនេសាទសមុទ្រមានជាង ៨.៨ម៉ឺនតោន នៅ៩ខែក្នុងឆ្នាំ២០២០
17, Oct 2020 , 9:29 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២០ ការនេសាទទឹកប្រៃអនុវត្តបានចំនួន ៨៨ ៣៣០តោន ស្មើនឹង៨០,៣០ភាគរយ នៃផែនការសរុបចំនួន១១ម៉ឺនតោន។ បើតាមរបាយការណ៍រយៈពេល៩ខែរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបន្តបញ្ជាក់ថា ការអនុវត្តការនេសាទសមុទ្រនេះ កើនឡើងជាង៣ពាន់តោន ធៀបនឹងឆ្នាំ២០១៩។


 
របាយការណ៍ដដែល ក៏បានឲ្យដឹងពីការកែច្នៃផលនេសាទសមុទ្រ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះដែរ។ ផលនេសាទទឹកប្រៃ ដែលត្រូវបានកែច្នៃមានចំនួន ៨,៤៩០ តោន ស្មើនឹង៩៤,៣៣ភាគរយ នៃផែនការសរុប ពោលគឺកើនឡើងតែចំនួន១០តោនប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩៕
 
 

Tag:
 ផលនេសាទ
 នេសាទសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com