អត្ថបទពាណិជ្ជកម្ម
លោក ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់
18, Oct 2020 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
នៅពាក់កណ្តាលខែតុលានេះ កម្ពុជាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើនទទួលរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។ លោក ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្មលើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកជូន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។
 
សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគថវិការបស់លោក ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេច ក៏បានអំពាវនាវដល់សប្បុរសជននានា ឲ្យចូលរួមឧបត្ថម្ភដល់ជនរងគ្រោះ ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
 
ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកា និងសម្ភារជាង ៧,៦៥ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ៣០ ម៉ឺននាក់៕























(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com