ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
តើសិស្សគួររៀនបែបណា ទើបប្រឡងមុខវិជ្ជា«គីមីវិទ្យា»ជាប់?
19, Oct 2020 , 8:29 am        
រូបភាព
សាស្ត្រាចារ្យ គីមីវិទ្យា (លោកគ្រូ ជ័យ ថាវី) Front
សាស្ត្រាចារ្យ គីមីវិទ្យា (លោកគ្រូ ជ័យ ថាវី) Front
ភ្នំពេញ៖ សល់ជាង២ខែប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងចាប់ផ្ដើម។ ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ដែលសិស្សចាំបាច់រៀនតាមប្រព័ន្ធអនឡាយច្រើន ដោយមិនបានរៀនគួរបន្ថែមជាមួយគ្រូដូចឆ្នាំមុនៗនោះទេ។ ដើម្បីប្រឡងមុខវិជ្ជា«គីមីវិទ្យា»ជាប់ សាស្រ្តាចារ្យ ជ័យ ថាវី បានណែនាំឱ្យសិស្សត្រូវរៀនមេរៀនដែលបានអាកខាននាពេលកន្លងសិន មុននឹងរៀនតាមវិញ្ញាសាប្រឡង ព្រោះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្ស។  


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកសាស្រ្តាចារ្យគីមីវិទ្យា ជ័យ ថាវី ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ ដូចតទៅ៖

 
 
បើតាមលោកសាស្រ្តាចារ្យ ជ័យ ថាវី រយៈពេល៣ខែមុនប្រឡងនេះ សិស្សជាច្រើនតែងចង់រៀនវិញ្ញាសាប្រឡង ប៉ុន្តែបើពួកគេមើលរំលងមូលដ្ឋានគ្រឹះនៃមេរៀនហើយនោះ សិស្សក៏រៀនវិញ្ញាសាមិនយល់ដែរ។ ដូច្នេះ សម្រាប់មុខវិជ្ជាគីមីដែលជាមុខវិជ្ជាគណនានេះ សិស្សត្រូវយល់ច្បាស់ពីមេរៀនជាមុនសិន ទើបរៀនវិញ្ញាសាតាមក្រោយ ដើម្បីទទួលបានលទ្ធផលល្អ។ «នៅពេលគាត់មើល(សៀវភៅ)វិញ្ញាសាហ្នឹងយល់បានន័យថា គាត់ចេះហើយ បើគាត់មើលមិនទាន់យល់ គាត់អត់ចេះទេ អីចឹងមើលមិនយល់មកពីមិនយល់មូលដ្ឋានគ្រឹះ»។ នេះជាការបញ្ជាក់របស់ សាស្រ្តាចារ្យ ជ័យ ថាវី។ 
 
សាស្រ្តាចារ្យដែលមានបទពិសោធន៍បង្រៀនមុខវិជ្ជាគីមីរយៈពេលជាង៣០ឆ្នាំរូបនេះ សង្កេតឃើញថា មេរៀនគីមីដែលចេញប្រឡងញឹកញាប់ គឺជំពូកទី១ ដូចជាការគណនាល្បឿន និងកត្តាស៊ិននេតិច,ជំពូកទី២ ,ទី៣,ទី៤ និងជំពូកទី៦។ 
 
ដោយឡែកមុនអនុវត្តលំហាត់គីមីនៅថ្ងៃប្រឡង លោកសាស្រ្តាចារ្យ ជ័យ ថាវី បានណែនាំឱ្យសិស្សអានប្រធានលំហាត់ឱ្យបានយ៉ាងតិច២ដង មុនចាប់ផ្ដើមធ្វើលំហាត់ និងធ្វើលំហាត់ងាយមុន។ «យើងគួរធ្វើលំហាត់ណាដែលយើងចេះរហូតដល់ចប់ ចៀសវាងធ្វើចាល់ហើយ ទុកចន្លោះធ្វើមួយទៀត អាហ្នឹងអត់ទទួលបានជោគជ័យទេ»៕
 

Tag:
 សម្ភាស
  អប់រំ
  គីមីវិទ្យា
  ជ័យ ថាវី
© រក្សាសិទ្ធិដោយ thmeythmey.com