សៀមរាប នឹងត្រូវប្រកាសជាទីក្រុងវប្បធម៌អាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន
COVID-19
ជាតិ
សៀមរាប នឹងត្រូវប្រកាសជាទីក្រុងវប្បធម៌អាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន
19, Oct 2020 , 8:59 am        
រូបភាព
ភ្នំពេញ៖ សៀមរាប នឹងត្រូវប្រកាសជាទីក្រុងវប្បធម៌អាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា លើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២២តុលាខាងមុខ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តឡើងក្រោម ក្រោមប្រធានបទ «ផលប៉ះពាល់នៃជំងឺកូវីដ១៩ និងមាគ៌ាឆ្ពោះទៅមុខ សម្រាប់វិស័យវប្បធម៌ និងសិល្បៈ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

 
កម្ពុជានឹងធ្វើជាម្ចាស់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា (The 9th ASEAN Ministers Responsible for Culture and Arts, the 16th Senior Officials Meeting on Culture and Arts and Related Dialogues Meetings) តាមរយៈប្រព័ន្ធវីដេអូ  នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តឡើងក្រោម ក្រោមប្រធានបទ «ផលប៉ះពាល់នៃជំងឺកូវីដ១៩ និងមាគ៌ាឆ្ពោះទៅមុខ សម្រាប់វិស័យវប្បធម៌ និងសិល្បៈ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៤តុលា។
 
តាមប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នេះដែរ ក៏នឹងមានការប្រកាស ខេត្តសៀមរាប ជាទីក្រុងទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ផងដែរ។ ការប្រកាសនេះ គឺដើម្បីលើកស្ទួយកម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌។   សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌បញ្ជាក់ដូច្នេះ។
 
 
វីដេអូ​ផលិត​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
​ 
ប្រកាសព័ត៌មានដដែល ឲ្យដឹងទៀតថា កិច្ចកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនានាពេលឆាប់ៗនេះ  នឹងផ្តោតលើ ការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ាន និងការកសាងភាពសុខដុមរមនា ក្នុងចំណោមប្រជាជនអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក៏នឹងពិនិត្យវាយតម្លៃ ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនារួមមាន អាស៊ានបូកបី អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-សាធារណរដ្ឋកូរ៉េ អាស៊ាន-ជប៉ុន និងការអនុវត្តនូវផែនការសកម្មភាពអាស៊ាន ជាមួយដៃគូសន្ទនា សម្រាប់ឆ្នាំ២០១៩-២០២១។ 
 
ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០១៦-២០២៥ ដែលមានបំណងធ្វើឱ្យស៊ីជម្រៅផ្នត់គំនិតអាស៊ាន និងសម្រួលដល់កិច្ចសន្ទនាអន្តរវប្បធម៌ ក្នុងចំណោមប្រជាជនអាស៊ាន ក៏នឹងត្រូវលើកឡើង និងពិនិត្យនៅកិច្ចប្រជុំនេះដែរ។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ដោយបន្តទៀតថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌នេះ ក៏នឹងពិភាក្សាលើបញ្ហាប្រឈមដែលបង្កឡើងវិបត្តិកូវីដ-១៩ លើមនុស្ស សង្គម សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ កិច្ចប្រជុំ នឹងសិក្សាលើផលប៉ះពាល់នៃជំងឺរាតត្បាតនេះ លើវិស័យវប្បធម៌ សិល្បៈ និងការរៀបចំឲ្យមានដំណើរការឡើងវិញ នូវគ្រឹះស្ថានវប្បធម៌នានា ទាំងក្នុងអំឡុងពេល និងក្រោយពេលកូវីដ-១៩ ៕
 

វីដេអូ​ផលិត​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​


Tag:
 សិល្បៈ
 វប្បធម៌
 អាស៊ាន
 ប្រជុំ
 កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com