គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ករណីឆ្លងកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៤០.២៦លាននាក់ ដែលក្នុងនោះ ជាង១.១១លាននាក់ បានបាត់បង់ជីវិត និងជាង៣០លាននាក់ បានជាសះស្បើយ។ តាមទិន្នន័យដែលផ្សាយដោយ Worldometer ប្រជុំកោះ Wallis and Futuna Islands ដែលស្ថិតនៅប៉ាស៊ីហ្វិកខាងត្បូង និងជាសមូហភាពដែនដីបារាំងឯនាយសមុទ្រ ទើបតែរកឃើញករណីដំបូង កាលពីថ្ងៃទី១៦ ខែតុលា។ ករណីនេះ នាំឲ្យចំនួនប្រទេស/តំបន់កើនដល់២១៥ ហើយដែលមានករណីឆ្លង កូវីដ-១៩។
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជិត៨.៤លានករណី
២. ឥណ្ឌា៖ ជាង ៧.៥លានករណី
៣. ប្រេស៊ីល៖ ជាង៥.២លានករណី
៤. រុស្ស៊ី៖ ជិត១.៤លានករណី
៥. អាហ្សង់ទីន៖ ជិត៩៩ម៉ឺនករណី
ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជាង២២ម៉ឺននាក់
២. ប្រេស៊ីល៖ ជាង១៥ម៉ឺននាក់
៣. ឥណ្ឌា៖ ជាង១១ម៉ឺននាក់
៤. ម៉ិកស៊ិក៖ ជាង៨៦០០០នាក់
៥. ចក្រភពអង់គ្លេស៖ ជាង៤៣០០០នាក់
អាស៊ីអាគ្នេយ៍៖
១. ឥណ្ឌូណេស៊ី ៖ ជាង៣៦ម៉ឺនករណី (ស្លាប់ជាង១២០០០នាក់, សះស្បើយជាង២៨ម៉ឺននាក់)
២. ហ្វីលីពីន៖ ជាង៣៥ម៉ឺនករណី (ស្លាប់ជាង៦៦០០នាក់, សះស្បើយជាង៣១ម៉ឺននាក់)
៣. សិង្ហបុរី៖ ជិត៥៨០០០ករណី (ស្លាប់២៨នាក់, សះស្បើយជាង៥៧០០០នាក់)
៤. មីយ៉ាន់ម៉ា៖ ជាង៣៦០០០ករណី (ស្លាប់៨៨០នាក់, សះស្បើយជាង១៧០០០នាក់)
៥. ម៉ាឡេស៊ី៖ ជាង២ម៉ឺនករណី (ស្លាប់១៨៧នាក់, សះស្បើយជាង១៣០០០នាក់)
៦. ថៃ៖ ៣៦៨៦ករណី (ស្លាប់៥៩នាក់, សះស្បើយជាង៣៤០០នាក់)
៧. វៀតណាម៖ ១១៣៤ករណី (ស្លាប់៣៥នាក់, សះស្បើយជាង១ពាន់នាក់)
៨. កម្ពុជា៖ ២៨៣ករណី (សះស្បើយ២៨០នាក់)
៩. ព្រុយណេ៖ ១៤៧ករណី (ស្លាប់៣នាក់, សះស្បើយ១៤៣នាក់)
១០. ទីម័រខាងកើត៖ ២៩ករណី (សះស្បើយ២៨នាក់)
១១. ឡាវ៖ ២៣ករណី (សះស្បើយ២២នាក់)៕