អន្តរជាតិ
របាយការណ៍​ថ្មី​បង្ហាញថា​វិបត្តិ​កូ​វីដ​១៩​ព​ន្លឿ​ន​ការធ្លាក់ចុះ​១​ទសវត្ស​នៃ​សេរីភាព​តាម​អ៊ីនធឺណិត​ក្នុង​ពិភពលោក​
19, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ មនុស្សម្នា​នាំគ្នា​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ព័ត៌មាន​លើ​អ៊ីនធឺណិត​នៅ​ប៉ា​គី​ស្ថាន ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ មនុស្សម្នា​នាំគ្នា​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ព័ត៌មាន​លើ​អ៊ីនធឺណិត​នៅ​ប៉ា​គី​ស្ថាន ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។​
ដោយ: VOA
​សេរីភាព​តាម​អ៊ីនធឺណិត​ក្នុង​សាកលលោក បាន​បន្ត​ធ្លាក់ចុះ​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ដោយនៅ​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​ជាច្រើន កំពុង​ប្រើប្រាស់​ជំងឺ​រាតត្បាត​ជា​សាកល​កូ​វីដ​១៩ ជ​ជា​លេស ដើម្បី​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​ទទួលបាន​ព័ត៌មាន​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ Freedom House ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៤​ខែតុលា​។​

 
​របាយការណ៍​ប្រចាំឆ្នាំ​ដែលមាន​ចំណងជើង​ថា Freedom on the Net 2020: The Pandemic's Digital Shadow ឬ «​ស្រមោល​ឌីជីថល​របស់​ជំងឺ​រាតត្បាត​ជា​សាកល​» បាន​រកឃើញថា ក្នុងចំណោម​ប្រទេស​ចំនួន​៦៥​ដែល​អង្គការ​នេះ​បាន​សិក្សា​លើ មាន​ប្រទេស​ចំនួន​២៦​ត្រូវបាន​រកឃើញ​មានការ​ធ្លាក់ចុះ​ខាង​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ទោះបីជា​សេរីភាព​នេះ​បាន​កើនឡើង​នៅក្នុង​ប្រទេស​ចំនួន​២២​ផ្សេងទៀត​ក៏ដោយ​។​
 
​ប្រទេស​ដែល​ឃើញ​មានការ​ធ្លាក់ចុះ​ខ្លាំងជាងគេ​នូវ​សេរីភាព​តាម​អ៊ីនធឺណិត​ឆ្នាំ​២០២០​នេះ​រួមមាន​ប្រទេស​មី​យ៉ាន់​ម៉ា កៀ​ហ្ស៊ី​ស៊ី​ស្ថាន ឥណ្ឌា អេក្វាទ័រ និង​នី​ហ្សេ​រី​យ៉ា​។​
 
​ចំណែក​ប្រទេស​កម្ពុជា ទទួលបាន​ពិន្ទុ​៤៣​លើ​១០០ ដែល​មានន័យថា មាន​សេរីភាព​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​សំឡេង​ជំទាស់​និង​អ្នកសារព័ត៌មាន ដោយ​ប្រើប្រាស់​វិបត្តិ​សុខភាព​សាកល​នេះ ធ្វើជា​ហេតុផល​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com