អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
URM បើកសម្ពោធការិយាល័យថ្មីជាផ្លូវការ នៅក្នុងគម្រោងខុនដូរ Urban Village
19, Oct 2020 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ Urban Rental Management (URM) បានប្រកាសពីការបើកសម្ពោធជាផ្លូវការការិយាល័យថ្មីរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងគម្រោង Urban Village នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
 
URM ដែលបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០២០ គឺជាទីភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យផ្ដាច់មុខ នៃគម្រោង Urban Village ដោយ គោលដៅចម្បងរបស់ខ្លួន គឺជួយសម្រួល និងជួយឱ្យម្ចាស់អចលនទ្រព្យ អាចស្វែងរកអ្នកជួលគេហដ្ឋានរបស់ពួកគាត់។ 



URM ផ្ដល់សេវាកម្មសំខាន់ៗជាច្រើន ជំនួសម្ចាស់អចលនទ្រព្យដូចជា ការផ្សព្វផ្សាយអចលនទ្រព្យ ការស្វែងរកអ្នកជួល ការរៀបចំកិច្ចសន្យាជួល ការប្រមូលឈ្នួលផ្ទះ និងការថែទាំអចលនទ្រព្យជាដើម។ លើសពីនេះ URM មានផ្ដល់ជូនកញ្ចប់សេវាកម្មដាច់ដោយឡែកមួយទៀត ដូចជាការផ្គត់ផ្គង់សម្ភារ និងសម្អាតគេហដ្ឋាន និងការបោកគក់សម្លៀកបំពាក់ជាដើម ដើម្បីធានាដល់ភាពងាយស្រួល ដល់អ្នកជួលអចលនទ្រព្យនៅក្នុងខុនដូ Urban Village ។
 


លោកស្រី Janus Fung នាយិកានៃក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ URM មានប្រសាសន៍ថា ក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ URM  មានលក្ខណៈពិសេស ជាងភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យដទៃទៀតត្រង់ថា URM ធ្វើកិច្ចការងារសំខាន់ៗជាច្រើន ជំនួសម្ចាស់អចលនទ្រព្យ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់។ តាមលោកស្រី Janus Fung ចាប់តាំងពី URM បានបង្កើតឡើង មក គឺក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើម ពីម្ចាស់ផ្ទះ និងអ្នកជួល ដោយសារតែភាពជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់ នៅក្នុងវិស័យនេះ។
 
លោកស្រី Janus Fung បានបន្ថែមទៀតថា៖«យើងនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបន្ថែមទៀត ដោយសារតែយើងមានការសហការគ្នាយ៉ាងល្អ ជាមួយខុនដូ Urban Village។ យើងមានក្រុមទីផ្សារឌីជីថល ដែលមានប្រសិទ្ធភាព និងជឿទុកចិត្តបាន និងក្រុមការងារលក់ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួមទាំងសេវាកម្មល្អប្រសើរ ដែលយើងផ្ដល់ឱ្យអតិថិជនរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់»។


URM មានក្រុមអ្នកជំនាញអាជីព បទពិសោធន៍ច្រើនឆ្នាំជាច្រើនដូចជា មេធាវី ដែលមានឯកទេសខាងគ្រប់គ្រងឯកសារផ្លូវច្បាប់ គណនេយ្យករដែលមានបទពិសោធន៍ខាងហិរញ្ញវត្ថុច្បាស់លាល់ អ្នកគ្រប់គ្រងអចលនទ្រព្យ ដែលមានបទពិសោធន៍យូរឆ្នាំ ខាងគ្រប់គ្រងអចលនទ្រព្យ អ្នកឯកទេសទីផ្សារឌីជីថលលំដាប់អន្តរជាតិ និងក្រុមថែទាំអចលនទ្រព្យ ដែលមានបទពិសោធន៍ទូលំទូលាយខាងដំឡើង និងជួសជុលសម្ភារផ្សេងៗ នៅក្នុងគេហដ្ឋាន។ នេះបើតាមនាយិកានៃក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ URM ដដែល៕
 






(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com