COVID-19
ជាតិ
ពលករ​ខ្មែរ ២៧​នាក់​នៅ​ប្រទេស​ហ្ស៊​កដា​នី ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​
19, Oct 2020 , 4:04 pm        
រូបភាព
រូបពលករខ្មែរ ដែលមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ដល់ឱ្យអ្នកកាសែត តាមបណ្ដាញតេឡេក្រាម
រូបពលករខ្មែរ ដែលមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ដល់ឱ្យអ្នកកាសែត តាមបណ្ដាញតេឡេក្រាម
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ ២៧​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ហ្ស៊ុ​កដា​នី ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ កាលពី​ថ្ងៃទី​១៦ តុលា តាមរយៈ​ការ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ទើប​ចេញផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​១៩​តុលា​នេះ​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួ​ង បានបញ្ជាក់​ក្នុង​លិខិត​ថា ពលករ​ទាំងនេះ ត្រូវបាន​បញ្ចប់​កិច្ចសន្យាការងារ​នៅក្នុង​រោងចក្រ​វាយ​ន​ភណ្ឌ​ចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅ​ប្រទេស​ហ្ស៊​កដា​នី ទើប​មន្ត្រី​ស្ថានទូត​កម្ពុជា រៀបចំ​ឯកសារ​បញ្ជូន​ពួកគេ​មក​កម្ពុជា​។​
 
​ពលករ​ទាំងនេះ បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាតា និង​កូរ៉េ ហើយ​បាន​មកដល់​កម្ពុជា​តាម​ជើងយន្តហោះ Korean Air លេខ KE ៦៨៩ កាលពី​យប់​ថ្ងៃទី​១៦ ខែតុលា ហើយ​។ នេះ​បើតាម​លោក កុយ គួ​ង​។​
 
​បើតាម​ការអះអាង​រប​ស់លោក កុយ គួ​ង កន្លងមក រាល់​ពលរដ្ឋ ឬ​ពលករ​ខ្មែរ រួមទាំង​ជនបរទេស​ទាំងអស់​ដែល​ធ្វើដំណើរ​មកកាន់​កម្ពុជា គឺ​ត្រូវអនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​
 
​គួរ​បញ្ជាក់ថា ឯកអគ្គរាជទូត​កម្ពុ​ជា បាន​ជួយ​សម្របសម្រួល​ជូន​ពលរដ្ឋ​ខែ្មរ​រស់នៅ​ប្រទេស​ហ្ស៊​កដា​នី ចំនួន ៣ លើក​ហើយ ដោយ​សរុប​ចំនួន​មនុស្ស ៨៤ នាក់ ឱ្យ​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​៕
 

Tag:
 ពលករ​ខ្មែរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com