ជាតិ
សម្តេច ហ៊ុន សែន ធ្វើដំណើរទៅខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ជាងគេ
20, Oct 2020 , 7:28 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ នេះ កំពុងចេញដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដែលនៅទីនោះ ពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង ហើយបើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំនួនអ្នកស្លាប់មានដល់១៥នាក់ ក្នុងចំណោម២៥នាក់ទូទាំងប្រទេស។



«ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដោយសម្តេចនឹងបំពេញការងារនៅទីនោះ នៅថ្ងៃទី២១ និងទី២២ ខែតុលា មុនត្រឡប់មកវិញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅភ្នំពេញវិញ នាថ្ងៃទី២៣ ខែតុលា៕


Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com