COVID-19
អន្តរជាតិ
COVID-19៖ អេស្ប៉ាញ និងអាហ្សង់ទីន ឡើងជាង១លានករណីរៀងៗខ្លួន
20, Oct 2020 , 2:03 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា នេះ អេស្ប៉ាញ និងអាហ្សង់ទីន ស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលមានករណីឆ្លង COVID-19 ចូលក្នុងខ្ទង់លាននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល និងរុស្ស៊ី ខណៈកូឡុំប៊ី និងបារាំង មានតួលេខកាន់តែប្រកៀក។



បើប្រៀបធៀបកាលពីម្សិលមិញ អេស្ប៉ាញ និងអាហ្សង់ទីន កើនករណីជាង១២០០០ករណីរៀងៗខ្លួន ដោយអេស្ប៉ាញ មានអ្នកឆ្លងសរុបជាង១.០១លាននាក់ ខណៈអាហ្សង់ទីន មានជាង១លាននាក់។

ប្រទេសទាំង២ក្លាយជាសមាជិកថ្មីដែលមានករណីឆ្លងលើសពី១លាន ដោយបច្ចុប្បន្នសហរដ្ឋអាមេរិក មានជិត៨.៥លាននាក់, ឥណ្ឌាជិត៧.៦លាននាក់, ប្រេស៊ីលជាង៥.២លាននាក់ និងរុស្ស៊ីជាង១.៤លាននាក់។

ប្រទេសចំនួន៧ផ្សេងទៀតដែលមានតួលេខឆ្លងលើសពីកន្លះលាននោះ រួមមាន កូឡុំប៊ី ជាង៩៦ម៉ឺន, បារាំងជាង៩១ម៉ឺន, ប៉េរូជាង៨៧ម៉ឺន, ម៉ិកស៊ិកជាង៨៥ម៉ឺន, ចក្រភពអង់គ្លេសជាង៧៤ម៉ឺន, អាហ្សិកខាងត្បូងជាង៧០ម៉ឺន និងអ៊ីរ៉ង់ជាង៥៣ម៉ឺន។

បច្ចុប្បន្នទូទាំងពិភពលោក មានអ្នកឆ្លងសរុបជាង៤០.៦៥លានករណី ក្នុងនោះស្លាប់ជាង១.១២លាននាក់ និងសះស្បើយជាង៣០លាននាក់។ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងម៉ិកស៊ិក មានតួលេខអ្នកស្លាប់ច្រើនជាងគេបំផុត៕




© រក្សាសិទ្ធិដោយ thmeythmey.com