ទូត​អាមេរិក សោកស្ដាយ និង​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់
ជាតិ
ទូត​អាមេរិក សោកស្ដាយ និង​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់
20, Oct 2020 , 2:23 pm        
រូបភាព
លោក W. Patrick Murphy  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា  នាពេលលោកចូលរួមសន្និសីទ ស្ដីពី ឧក្រិដ្ឋកម្មលើកុមារ នៅព្រឹកថ្ងៃទី២០ តុលា នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា សៀមរាប។​
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាពេលលោកចូលរួមសន្និសីទ ស្ដីពី ឧក្រិដ្ឋកម្មលើកុមារ នៅព្រឹកថ្ងៃទី២០ តុលា នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា សៀមរាប។​
​សៀមរាប​៖ លោក W. Patrick Murphy (​ប៉ា​ទ្រី​ក ម៉ូ​ហ្វី​) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សម្ដែង​ការសោកស្ដាយ​ ជាមួយ​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់ថា ស្ថានទូត​បាន​តាមដាន​ស្ថានភាព​គ្រោះទឹកជំនន់​នៅ​កម្ពុជា​ ដោយ​យកចិត្តទុកដាក់ និង​បានផ្តល់​ថវិកា​បន្ទាន់ តាមរយៈ​អង្គការ​ដៃគូ​ចំនួន ១០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះ លោក ប៉ា​ទ្រី​ក ម៉ូ​ហ្វី បាន​ចូលរួម​សោកស្ដាយ និង​ការព្រួយបារម្ភ​ ជាមួយ​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​អាយុជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​។​

 
​សូម​ទស្សនា​កិច្ច​សម្ភាស រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុងអំឡុងពេល​លោក​ចូលរួម​សន្និសីទ ស្ដីពី ឧក្រិដ្ឋកម្ម​លើ​កុមារ នៅ​ព្រឹក​ថ្ងៃទី​២០ តុលា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ដូចតទៅ​៖




Tag:
 ទឹកជំនន់​
  ទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com