ជាតិ
សង្គមជាតិ
កុមារ​អាយុ​៣​ឆ្នាំ បន្ត​ស្ថិតក្រោម​ការថែទាំ​របស់​ឪពុកម្តាយ​ដែលមាន​កូ​វីដ​-១៩
20, Oct 2020 , 9:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ជនជាតិខ្មែរ​មួយគូ បាន​ក្លាយជា​អ្នក​ឆ្លង COVID-19 ២​ករណី​ចុងក្រោយ​នៅ​កម្ពុជា ខណៈ​កូន​របស់​ពួកគាត់​ដែល​រួម​ដំណើរ​ពី​អឺ​រ៉ា​ក់​ជាមួយគ្នា​នោះ មាន​លទ្ធផល​តេស្ត​លើកដំបូង​អវិជ្ជមាន​។ បើតាម​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កុមារ​រូបនោះ បន្ត​ស្ថិតក្រោម​ការថែទាំ​យ៉ាង​ប្រុងប្រយ័ត្ន​ពី​សំណាក់​ឪពុកម្តាយ​របស់ខ្លួន​ដដែល ដោយសារ​មិនមាន​អ្នកផ្សេង​ជំនួស​។​

 
​ឆ្លងកាត់​ទីក្រុង​ដូ​ហា បន្ត​ហោះហើរ​ពី​ប្រទេស​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុ​ជានា​ថ្ងៃទី​១៨ ខែតុលា​នោះ បុរស​អាយុ​៣៣​ឆ្នាំ និង​ភរិយា​អាយុ​៣២​ឆ្នាំ ជា​អ្នកដំណើរ​តែ​ពីរ​នាក់​គត់​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន ខណៈ​អ្នកដំណើរ​ជាង​១០០​នាក់​ទៀត រួមទាំង​កូន​របស់គាត់ អវិជ្ជមាន​។​
 
​អ្នកដំណើរ​ផ្សេងទៀត​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ​មួយចំនួន រួមទាំង​មណ្ឌល​កងទ័ព​ជើង​អាកាស ស្រប​ពេលដែល​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​សូ​វៀត​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​នៅតាម​ដាន​សុខភាព​ក្មេង ដោយ​យើង​មិនដឹងថា​គេ​អាច​ឆ្លង​ពី​ឪពុកម្តាយ​ឬ​យ៉ាងណា​នោះឡើយ​។ ប៉ុន្តែ​លទ្ធភាព​ឆ្លង​គឺ​ខ្ពស់​ហើយ​។  ដោយសារ​គាត់​អត់​មាន​អ្នក​ជួយ​មើលថែ​។ អ៊ីចឹង​បច្ចុប្បន្ន កូន​ហ្នឹង​ស្ថិតនៅក្រោម​ការតាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​ជាមួយនឹង​ឪពុកម្តាយ​គាត់​ហ្នឹង​»​។ 
 
​មកដល់ពេលនេះ កម្ពុជា មាន​កូ​វីដ​-១៩ សរុប​២៨៥​ករណី ដោយ​សះស្បើយ​២៨០​នាក់​។ អ្នកជំងឺ​ឡើងដល់​៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្នុងនោះ​មាន​ប្តី​ប្រពន្ធ​ខ្មែរ​ដែល​ទើប​មកពី​អ៊ីរ៉ាក់ ហើយ​៣​នាក់​ទៀត​ជា​បុរស​ខ្មែរ បុរស​ឥណ្ឌូណេស៊ី និង​ស្ត្រី​បារាំង​៕
 

Tag:
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com