ជាតិ
សម្តេច ហ៊ុន សែន អំពាវនាវឲ្យធនាគារ និងមីក្រូហិរញ្ញ​វត្ថុយោគយល់អ្នក​រងគ្រោះដោយទឹកជំនន់
21, Oct 2020 , 8:45 am        
រូបភាព
ដោយ: ថ្មីៗ
ពីស្រុកមង្គលបុរី ខេត្ត​បន្ទាយមានជ័យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃ​ពុធ ទី២១ ខែតុលា នេះ បានអំពាវនាវ​ដល់​បណ្តាធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុយោគយល់​បន្ថែម​ទៀត​សម្រាប់​អ្នក​ដែល​លិច​លង់ ដោយសារគ្រោះទឹក​ជំនន់ ដោយមកដល់ពេល​នេះ មាន​ជាង​១សែនគ្រួសារ ដែលស្មើ​ជាង​៤១ម៉ឺននាក់។



នេះជាការអំពាវនាវបន្ថែម​របស់ប្រមុខ​រដ្ឋាភិបាល បន្ទាប់ពីសម្តេចបាន​ស្នើសុំរួចហើយ​ចំពោះជន​រងគ្រោះដោយសារកូវីដ-១៩។ បើតាម​សម្តេច បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិចារណាលើ​ការបន្ធូរបន្ថយយ​ពេល​សងប្រាក់ បន្ថយអត្រាការប្រាក់ និងកុំរឹបអូសប្រសិន​បើ​ពួកគេ [អ្នកខ្ចី] ​មិនមានលទ្ធភាពសង ដោយសារ​រងគ្រោះដោយទឹកជំនន់។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេចបានព្រមាន​ចំពោះ​ក្រុមមនុស្ស​ដែល​ធ្វើ​តាម​ចលនាដកប្រាក់ពីធនាគារ។ សម្រាប់អ្នកដែលអនុវត្ត​តាមចលនា​មិនសង​ប្រាក់ សម្តេច​លើកទឹកចិត្តឲ្យធនាគារ​រឹបអូសទ្រព្យសម្បត្តិ៕

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com