COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ កម្ពុជា​រកឃើញ​ករណី​ទី​២៨៦ ខណៈ​ពិភពលោក​កើន​ដល់​ជាង​៤១​លាន​ករណី​
21, Oct 2020 , 10:38 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២១ ខែតុលា​នេះ បានប្រកាស​ពី​ករណី​កើត​កូ​វីដ​-១៩​មួយទៀត​នៅ​កម្ពុជា​ដែលជា​បុរស​ជនជាតិ​ប៉ូឡូញ​អាយុ​៤៧​ឆ្នាំ​។ គាត់​បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប៉ូឡូញ ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ហើយ​ក្លាយជា​ករណី​ទី​២៨៦​នៅ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃ​នេះដែរ ពិភពលោក​ទាំងមូល​ឡើងដល់​ជាង​៤១​លាន​ករណី​ក្នុងនោះ​ស្លាប់​ជាង​១.១២​លាន​នាក់ និង​សះស្បើយ​ជាង​៣០​លាន​នាក់​។​

 
​បុរស​ជនជាតិ​ប៉ូឡូញ​នោះ​មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ​។ អ្នករួមដំណើរ​ក្នុង​ជើងយន្តហោះ​ជាមួយនឹង​បុរស​ជនជាតិ​ប៉ូឡូញ​នោះ​មាន​ចំនួន​៥៣​នាក់​ដែល​បានធ្វើ​តេស្ត​អវិជ្ជមាន ហើយ​កំពុងតែ​ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​មណ្ឌល​កងទ័ព​ជើង​អាកាស​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា​នេះ កម្ពុ​ជាមាន​កូ​វីដ​-១៩ សរុប​២៨៦​ករណី ដោយ​សះស្បើយ​២៨០​នាក់​។ អ្នកជំងឺ​ឡើងដល់​៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្នុងនោះ​មាន​ប្តី​ប្រពន្ធ​ខ្មែរ​ដែល​ទើប​មកពី​អ៊ីរ៉ាក់ ហើយ​៤​នាក់​ទៀត​ជា​បុរស​ខ្មែរ បុរស​ឥណ្ឌូណេស៊ី  បុរស​ជនជាតិ​ប៉ូឡូញ និង​ស្ត្រី​បារាំង​។​
 
​ក្នុងចំណោម​ករណី​ឆ្លង​ជាង​៤១​លាន​ករណី​លើ​ពិភពលោក សហរដ្ឋអាមេរិក​ឡើង​ដល់​ទៅ​ជាង​៨.៥​លាន​នាក់ ឥណ្ឌា​ជាង​៧.៦​លាន​នាក់ ប្រេ​ស៊ី​ល​ជាង​៥.២​លាន​នាក់ រុស្ស៊ី​ជាង​១.៤​លាន​នាក់ អេ​ស្ប៉ា​ញ និង​អា​ហ្ស​ង់​ទីន ជាង​១​លាន​នាក់​រៀងៗ​ខ្លួន​៕
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com