អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ដែល​ស្តើង​ជាងគេ​ប្រចាំឆ្នាំ​២០២០ vivoV20 ប្រតិបត្តិការ​ដោយ Android 11 ប្រើ​បន្ទះ​ឈី​ប Snapdragon 720G ត្រៀម​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ទីផ្សារ​កម្ពុជា​ហើយ​!
21, Oct 2020 , 11:19 am        
រូបភាព
​ក្រោយពី​បាន​លាតត្រដាង និង​បាន​បើក​ប្រកាស​ផ្សព្វផ្សាយ នៅតាម​បណ្តាញ​សង្គម Facebook ទៅលើ​ស្មា​ត​ហ្វូ​ន Flagship vivoV20 អស់​មួយរយៈ​ពេលកន្លងមក  ពេលនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​ប្រទេស​កម្ពុជា បានប្រកាស ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ នៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ vivo V20 នេះហើយ​។​
 
​កម្មវិធី​សម្ពោធ ស្មា​ត​ហ្វូ​ន​សេរី​ថ្មី V20 នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទ​២៤ ខែតុលា ខាងមុខនេះ ហើយនឹង​មានការ​ចូល​រួម​វត្តមាន​ជាពិសេស ពី​សំណាក់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ទូរ​សព្ទ vivo គឺ​លោក ព្រាប សុវត្ថិ​។ ក្នុង​កម្មវិធី​នេះ​ផងដែរ ក៏​នឹងមាន​ការចូលរួម​ពី​តំណាង​តារា KOL  (​ពូ​ជ្រួញ​( អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា លោក ឈិន​ឆឿ​ន លោក Yaro និង​កញ្ញា​ដា​ដាវ ផងដែរ​។  មិនតែប៉ុណ្ណោះ ក៏មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ២​រូប​ទៀត គឺ​លោក John Sey ដែលជា​អ្នក Review ទៅលើ​ផ្នែក​បច្ចេកវិទ្យា និង​លោក PrivatePlork Gaming ដែលជា​អ្នកជំនាញ​ក្នុង​វិស័យ​ហ្គេម​បែប​តិច​ណូ​ឡូ​ជី​។​


 
​តារា​របស់​យើង នឹង​បង្ហាញជូន​លោកអ្នក​ផងដែរ នូវ​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ​ពិសេស​ដែល vivo V20 មាន ក្នុងការ​ផ្សាយ​ផ្ទាល់ នៅ​ថ្ងៃទី​២៤ ខែតុលា ខាងមុខនេះ​។ ក្រុមហ៊ុន ក៏​មិន​ភ្លេច​ផងដែរ ចំពោះ​ទស្សនិកជន ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ vivo និង​ទូរទស្សន៍​ហង្ស​មាស HDTV​ផងដែរ ដោយ​លោក​អ្នកនឹង​ទទួលបាន​ឱកាស​ឈ្នះ ស្មា​ត​ហ្វូ​ន V20 ជាច្រើន​រង្វាន់​។ លក្ខខណ្ឌ​នៃ​ការ​ឈ្នះ​រង្វាន់ គឺ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​លោកអ្នក​ទស្សនា​ផ្ទាល់ ការផ្សាយ​នៅលើ​ទំព័រ ទំព័រ​Facebook ផ្លូវការ​របស់ vivo នឹងធ្វើ​តាម​សំណើ​ផ្សេងៗ ដែលមាន​ក្នុងអំឡុងពេល​ការផ្សាយ​បន្ត​ផ្ទាល់​នោះ ដែល​នឹង​មានការ LIVE  ចេញពី  Page ផ្លូវការ​របស់ vivo និង​ទូរទស្សន៍​ហង្ស​មាស HDTV ពី​ម៉ោង​៦ ល្ងាច ដល់​ម៉ោង​៨ យប់ នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​។​
 
Vivo V20 ជា​ប្រភេទ​ទូរ​សព្ទ ដែលមាន​បច្ចេកវិទ្យា​ឈានមុខ​គេ ដែល​ត្រូវបាន​បំពាក់​ជាមួយនឹង ប្រព័ន្ធ​កាមេរ៉ា​មុខ​សែ​ល​ហ្វី Autofocus 44MP ថតរូប​កាន់តែច្បាស់​នៅពេល​យប់ កាមេរ៉ា​ក្រោយ​ដល់​ទៅ 64MP ប្រតិបត្តិការ​ដោយ Android11 មុនគេ​បង្អស់ ប្រើ​បន្ទះ​ឈី​ប Snapdragon 720G រចនា​រាងស្តើង​ស្រាល​ជាងគេ​ក្នុង​ឆ្នាំ 2020 កម្រាស់​ស្តើង​ត្រឹមតែ 7.38mm ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com