ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ដឹង​ទេ​វីតាមីន C ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?
22, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​វីតាមីន C ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​។​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​ផល​ល្អៗ​នៃ​វីតាមីន C ៖

 
១. ទប់ស្កាត់​ជំងឺមហារីក​
 
​នេះ​ក៏​ព្រោះតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​វីតាមីន​នេះ​ជួយ​ការពារ​កោសិកា​និង DNA ពី​ការបំផ្លាញ ក៏ដូចជា​ប្រែប្រួល​។ វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ជម្រុញ​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក ព្រមទាំង​ទប់ស្កាត់​សមាសធាតុ​ដែល​បង្ក​ជំងឺមហារីក​ផងដែរ​។ វីតាមីន​នេះ​មិន​ធ្វើការ​វាយប្រហារ​លើ​កោសិកា​មហារីក​ផ្ទាល់​តែម្ដង​នោះទេ ប៉ុន្តែ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក​។​
 
២. ពង្រឹង​សុខភាព​ឆ្អឹង​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង គឺ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​វីតាមីន C ក៏​ចាំបាច់​ដើម្បី​សុខភាព​ឆ្អឹង​ផងដែរ​។ ស្ត្រី​ក្រោយ​អស់​រដូវ​ដែល​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C នឹងមាន​ដង់ស៊ីតេ​ឆ្អឹង​ខ្ពស់ជាង​បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ខ្វះ​វីតាមីន​នេះ​។​
 
៣. បង្កើន​សុខភាព​ភ្នែក​
 
​ការរក្សាបាន​នូវ​វីតាមីន C គ្រប់គ្រាន់​ក្នុង​រាងកាយ​នឹង​ជួយ​ការពារ​សុខភាព​ភ្នែក ព្រមទាំង​បង្កើន​ចរន្តឈាម​រត់​ទៅកាន់​ភ្នែក​ផងដែរ​។ នេះ​ក៏​ព្រោះ​វីតាមីន C មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​។ ភ្នែក​ត្រូវការ​វីតាមីន C ដើម្បី​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​កកើតឡើង​ពី​ផលប៉ះពាល់​នៃ​ពន្លឺព្រះអាទិត្យ​លើ​ភ្នែក​។ អ្នក​អាច​ប្រើប្រាស់​វីតាមីន C ១០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ដើម្បី​ទប់ស្កាត់​ជំងឺ​ឡើងបាយ​ភ្នែក​នៅពេល​ចាស់​ទៅ​។​
 
៤. បង្កើន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​
 
​វីតាមីន C ជួយ​សំយោគ​អាស៊ីត​អា​មី​ណូ L-Carnitin ដុត​រំលាយ​ជាតិ​ខ្លាញ​ទៅជា​ថាមពល ហើយ​រាងកាយ​នឹង​ប្រើប្រាស់​ថាមពល​នេះ​សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ​។​
 
៥. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​និង​ជំងឺ​ស​សៃ​ឈាម​បេះដូង​
 
​ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C ក៏​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​ដោយ​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បង្ក​ការបំផ្លាញ​និង​ទប់ស្កាត់​ការកកស្ទះ​ក្នុង​ស​សៃ​ឈាម​។ វីតាមីន C ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com