ជាតិ
ពីនេះ ពីនោះ
បីបាច់ ៖ បាច់​លាង​អី បី​លាង​អាច​ម៌​
22, Oct 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម «​បីបាច់​» មានន័យថា ថែរក្សា​ដោយ​យកចិត្តទុកដាក់ ។ បីបាច់រក្សា  ថែរក្សា​ដោយ​ការចាំបាច់ ។ ក្មេង​នេះ​ខ្ញុំ​បាន​បីបាច់​ថែរក្សា​តាំងពី​តូច​មក​។​

 
​បរិវារស័ព្ទ «​បាច់​» អាច​គន្លាស់​បានជា​ពាក្យ «​បាច់​លាង​អី គឺ បី​លាង​អាច​ម៌​»​។ «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» សរសេរ​ពាក្យ «​លៀង​» ទៅវិញ ដោយ​ពាក្យ​នេះ មានន័យថា ចិញ្ចឹម ចិញ្ចឹម​រក្សា​។ 
 
​ជាទូទៅ ពាក្យ «​បីបាច់​» មិន​សំដៅលើ​បី​គក់​ច្របាច់​នោះទេ ព្រោះ​យើង​ច្រើន​ស្រដី​ពាក្យ​នេះ ក្នុង​វគ្គ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ ពុំមែន​ចិញ្ចឹម​បីបាច់​ថែរក្សា​មនុស្ស​ចាស់​ឡើយ​។ 
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com