អត្ថបទពាណិជ្ជកម្ម
ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន
× ដោយសារអាកាសធាតុបានប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន បណ្តាលឲ្យប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលភ្លៀងធំៗ ជាបន្តបន្ទាប់ ដែលបណ្តាលឲ្យមានទឹកជំនន់ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅដល់បណ្តាលខេត្តនានា និងតំបន់មួយចំនួនធំ ក្នុងក្រុងភ្នំពេញផងដែរ ជាពិសេសនៅក្នុងខណ្ឌដង្កោតែម្តង។ ដោយសារតែមានជនលិច ដោយទឹកភ្លៀងកើតមានជាបន្តបន្ទាប់ បណ្តាលឲ្យមានការខូចខាត បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជនយើងមួយចំនួនធំផងដែរ។ ទន្ទឹមនឹងប្រជាជនកម្ពុជា កំពុងរង់ការខ្វះខាតយ៉ាងខ្លាំង និងត្រូវការយ៉ាងខ្លាំង នូវស្បៀងអាហារ សម្ភារប្រើប្រាស់ដែលចាំបាច់ ក្នុងកាលៈទេសៈនេះ។
ស្របពេលដែលប្រជាជនមានការខ្វះខាត យើងសង្កេតឃើញមានសប្បុរសជន និងក្រុមហ៊ុនមួយចំនួន បានចេញមុខជួយជាច្រើនផងដែរ ក្នុងក៏មានភោជនីយដ្ឋាន ផាក កាហ្វេ ផងដែរ។ ភោជនីយដ្ឋាន ផាក កាហ្វេ បាននាំជាភេសជ្ ជៈជាកាហ្វេភ្នំពេញ ទៅចែកជូនឲ្យប្រជាជន និងបងប្អូនកម្លាំងជួយសង្គ្រោះជួរមុខ ដែលបានចុះជួយប្រជាជនក្នុងតំបន់ ដែលជនលិចដោយទឹកជំនន់ខ្លាំង គឺក្នុងតំបន់ខណ្ឌដង្កោ ក្រុងភ្នំពេញផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com