ជាតិ
វីដេអូ
ស្ថានភាព​ទឹក​នៅ​ម្ដុំ​ព្រែក​ជ្រៃ ខណ្ឌដង្កោ បន្ត​ស្រក​ចុះ ខណៈ​ពលរដ្ឋ​ខ្លះ ចូលទៅ​រស់នៅក្នុង​គេហដ្ឋាន​វិញ​ហើយ​
21, Oct 2020 , 4:13 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​២១ តុលា​នេះ ស្ថានភាព​ទឹក​នៅ​ម្ដុំ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បន្ត​ស្រក​ចុះ​ជា​បណ្ដើរ​ហើយ​។ ទីតាំង​កន្លែង​ខ្លះ បាន​ស្រក​ចុះ​រហូតដល់​កន្លះ​ម៉ែត្រ បើ​ធៀប​នឹង​ស្ថានភាព​ទឹក កាលពី​ពីរ​ថ្ងៃមុន​។​



​បើតាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ ដែល​បាន​ចុះ​ផ្ដិត​យក​រូបភាព​នៅ​ទីតាំង​តំបន់​ខណ្ឌដង្កោ​នោះ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជន់​លិច​ផ្ទះ​នេះ បាន​ត្រឡប់​ចូលទៅ​រស់នៅក្នុង​គេហដ្ឋាន​វិញ​បណ្ដើរៗ​វិញ​ហើយ​។ ចំណែក​កងកម្លាំង និង​អាជ្ញាធរ​នៅ​តំបន់​នោះ ក៏​បន្ត​ចាំ​ជួយ​សម្រួលការ​ធ្វើដំណើរ និង​សង្គ្រោះ​ពលរដ្ឋ គ្រប់​វិនាទី​ផងដែរ​។ 
 
​សូម​ទស្សនា​វីដេអូ ដែល​រាយការណ៍​ដោយ​កញ្ញា ឡាយ សុ​ភាវ​តី ដូចតទៅ​៖

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com