COVID-19
អន្តរជាតិ
ឡាវ រកឃើញករណីទី២៤ ក្រោយស្ងប់ស្ងាត់៤០ថ្ងៃ
× គណៈកម្មការប្រយុទប្រឆាំងកូវីដ-១៩ ឡាវ នៅថ្ងៃនេះ បានប្រកាសពីករណី COVID-19 ១ទៀត និងជាករណីទី២៤នៅក្នុងប្រទេស ក្រោយស្ងត់ស្ងាត់អស់រយៈពេល៤០ថ្ងៃ។ អ្នកជំងឺជាបុរសអាយុ២៩ឆ្នាំម្នាក់ ដែលទើបវិលត្រឡប់ពីការប្រកួតកីឡា International Army Games នៅរុស្ស៊ី។
នៅអាស៊ីអាគេ្នយ៍ ឡាវមានករណីឆ្លង COVID-19 តិចជាងគេដែលពេលនេះ មាន២៤ករណី ក្នុងនោះ២នាក់ស្ថិតនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ឥណ្ឌូណេស៊ី និងហ្វីលីពីន បន្តរងគ្រោះធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលមានចន្លោះពីជាង៣៦ម៉ឺន ទៅជាង៣៧ម៉ឺននាក់រៀងៗខ្លួន។ សិង្ហបុរី មានជិត៥៨០០០ករណី មីយ៉ាន់ម៉ា មានជាង៣៨០០០ករណី ម៉ាឡេស៊ី ជាង២២០០០ករណី។
ថៃ មានជាង៣៧០០ករណី វៀតណាមមានជាង១១០០។ កម្ពុជាមាន២៨៦ករណី ព្រុយណេមាន១៤៧ករណី និងទីម័រខាងកើតមាន២៩ករណី។
អ្នកស្លាប់នៅឥណ្ឌូណេស៊ី មានជិត១៣០០០នាក់ ហ្វីលីពីន មានជាង៦៧០០នាក់ ខណៈកម្ពុជា ឡាវ និងទីម័រខាងកើត មិនមានករណីស្លាប់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com