ជាតិ
កម្ពស់​ទឹក​នៅ​ទំនប់​៧​មករា ក្នុង​ខណ្ឌដង្កោ បន្ត​ស្រក​ចុះ​
21, Oct 2020 , 6:29 pm        
រូបភាព
ដោយ:
​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង ៧​មករា នា​ថ្ងៃទី​២១ ខែតុលា​នេះ​បាន​ស្រក​ចុះមក​នៅត្រឹម ៥,៥០ ម៉ែត្រ​។ ពោល​មានការ​ស្រក​ចុះ ១,១៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ២១ ខែតុលា​។​

 
​ខណៈពេល​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ស្រក​ចុះ​ជា​បណ្ដើៗ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​ផ្លូវជាតិ​ទាំងអស់ ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ អាច​ឆ្លងកាត់​បាន​។ 
 
​ចាប់ពី​ដើមខែ​តុលា មក​ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​រាជធានី​-​ខេត្ត​ចំនួន ១៩ ដំណាំ​កសិកម្ម​ជិត ៣០​ម៉ឺន​ហិកតា បាន​ជន់​លិច និង​មនុស្ស​ចំនួន ៣៤​នាក់​បាន​បាត់​បង់ជីវិត​។ នេះ​បើតាម​របាយការណ៍​គណកម្មាធិការ​ជាតិ​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី ២១ ខែតុលា​៕
 
 

Tag:
 ​ជំនន់​
 ​ស្ទឹង​ព្រែក​ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com