ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! សារធាតុចិញ្ចឹម​អ្វីខ្លះ​ចាំបាច់​សម្រាប់​សុខភាព​សក់​រឹងមាំ​ប្រសើរ​?
23, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​សក់​។ ថា​តើ​អាហារ​អ្វីខ្លះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​និង​ភាពរឹងមាំ​នៃ​សក់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. បាយ​អូ​ទីន​
 
​ស៊ុត​ជា​ប្រភព​ធម្មជាតិ​នៃ​បាយ​អូ​ទីន​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សក់​។ វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D វីតាមីន B ប្រូតេអ៊ីន និង choline ផងដែរ​។​
 
២. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
 
​អ្នក​គួរ​ព្យាយាម​ទទួលទាន​ត្រី​សាល​ម៉ុ​ន​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​រក្សា​សំណើម​នៃ​សក់​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ មិន​ត្រឹមតែ​ផ្ដល់ឱ្យ​សក់​នូវ​ភាព​ភ្លឺរលោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹកចិត្ត (Depression) និង​ជំងឺ​បេះដូង​ទៀតផង​។​
 
៣. ប្រូតេអ៊ីន​
 
​ប្រូតេអ៊ីន​ជួយ​ជម្រុញ​ការលូតលាស់​នៃ​កោសិកា​និង​ការជួសជុល​ឡើងវិញ​។ ការរួមបញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​ជួយ​ពង្រឹង​ភាពរឹងមាំ​នៃ​សក់​ផងដែរ​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​ប្រូតេអ៊ីន​ឱ្យបាន​យ៉ាងហោចណាស់ ៤៦ ក្រាម​ក្នុង​មួយថ្ងៃ​។​
 
៤. វីតាមីន D
 
​ការលូតលាស់​នៃ​សក់​ក៏មាន​លក្ខណៈ​ប្រសើរ​តាមរយៈ​ភាព​សកម្មភាព​នៃ​វីតាមីន D​។ ក្រៅពី​ពន្លឺព្រះអាទិត្យ វីតាមីន D ក៏មាន​ប្រភពពី​អាហារ​មួយចំនួន​ផងដែរ​។​
 
៥. ជាតិ​ដែក​និង​ស័ង្កសី​
 
​សារធាតុចិញ្ចឹម​ទាំងពីរ​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​សម្រួល​ដល់​ការលូតលាស់​ឬ​ស​នៃ​សក់​។ ដើម្បី​ទទួលបាន​ជាតិ​ដែក​និង​ស័ង្កសី​គ្រប់គ្រាន់ អ្នក​អាច​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​។ ប្រភព​ដ៏​ប្រសើរ​ផ្សេងទៀត​នៃ​ជាតិ​ដែក​និង​ស័ង្កសី​ក្រៅពី​សាច់​ក្រហម គឺ​សណ្ដែកសៀង​។ អ្នក​ក៏​គួរ​កុំ​រំលង​អាហារ​សម្បូរ​វីតាមីន C ដោយ​វា​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​ដែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com