ជាតិ
កម្រិតទឹកស្ទឹងព្រែកត្នោត និងទំនប់៧មករា ឡើង០.០២ម៉ែត្រ
× ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០.០២ម៉ែត្រ វិញ នៅព្រឹកថ្ងៃទី២២តុលានេះ ក្រោយមានភ្លៀងធ្លាក់កាលពីយប់មិញ។ កំណើនកម្ពស់ទឹកនៅស្ទឹងព្រែកត្នោតនេះ បានធ្វើឲ្យកម្ពស់ទឹកនៅសំណង់ទ្វារទឹកទំនប់អាង៧មករា(កំពង់ទួល) កើនឡើង ០,០២ ម៉ែត្រវិញដែរ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមក្រសួងធនធានទឹក កម្ពស់ទឹកខាងមុខទ្វារទឹកទំនប់អាង៧មករា មានកម្រិត ៥,៥០ម៉ែត្រ ស្រកចុះ ១,១៧ ម៉ែត្រ ធៀបនឹងកម្ពស់អតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា។ ចំណែក កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧០ ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៨,៣១ ម៉ែត្រ ។
ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វើឱ្យខេត្តមួយចំនួន និងសង្កាត់ជាច្រើនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រងការលិចលង់ និងប៉ះពាល់ដល់ពលរដ្ឋជាង៥ពាន់គ្រួសារ។។ មកទល់ពេលនេះ ទឹកនៅតំបន់ខ្លះ បានស្រកចុះដែលអាច
អនុញ្ញាតឲ្យពលរដ្ឋ អាចត្រឡប់ទៅរស់នៅក្នុងផ្ទះវិញបាន តែនៅតំបន់ខ្លះនៅជន់លិចខ្លាំងនៅឡើយ៕
Tag:
ទឹកជំនន់
ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com