ជាតិ
ទឹក​នៅ​ម្ដុំ​កួរស្រូវ​៣ ខណ្ឌដង្កោ បន្ត​ថមថយ ហើយ​ពលរដ្ឋ​អាច​ចូលទៅ​រស់នៅក្នុង​គេហដ្ឋាន​វិញ
22, Oct 2020 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​ទឹក​នៅ​ម្ដុំ​កួរស្រូវ​៣ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ត​ថមថយ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២២ តុលា​។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ អាច​ចូលទៅ​រស់នៅក្នុង​គេហដ្ឋាន​ជា​បណ្ដើរៗ​វិញ​ហើយ​។​



​បើតាម​សេចក្តីរាយការណ៍​របស់​អ្នកសារព័ត៌មាន​ថ្មីៗ ស្ថានភាព​ទឹក​នៅ​ទីនោះ មាន​សភាព​ស្រក​ចុះ ទៅតាម​កន្លែង​នីមួយៗ ដោយ​កន្លែង​ខ្លះ ទឹក​ស្រក​ចុះមក​ត្រឹម កជើង ហើយ​កន្លែង​ខ្លះទៀត ទឹក​នៅត្រឹម​ក្រោម​ក្បាលជង្គង់​។ ចំណែក​ផ្លូវជាតិ​លេខ​១០៤ អាចធ្វើ​ដំណើរ​បាន​វិញ​ជាធម្មតា​។ ចំណែក​ផ្លូវ​លេខ​២១៧ អាចធ្វើ​ដំណើរ​បាន សម្រាប់​អ្នកប្រើប្រាស់​រថយន្ត ខណៈ​ម៉ូតូ​នៅមាន​ការលំបាក ដោយសារ​ទឹក​នៅ​កន្លែង​ខ្លះ នៅមាន​សភាព​ជន់​ជោរ​នៅឡើយ​។​
 
​សូម​ទស្សនា​វីដេអូ ដែល​កញ្ញា ឡាយ សុ​ភាវ​តី ធ្វើ​សេចក្តីរាយការណ៍ នៅ​ម្ដុំ​កួរស្រូវ​៖

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com