កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ ក្រុមអង់គ្លេសឈ្នះទាំងបី ឯ Napoli ចាញ់ Alkmaar ដែលកីឡាករ១៣នាក់ឆ្លង COVID-19
× AZ Alkmaar ដែលអវត្តមានកីឡាករសំខាន់ៗ១៣រូប ដោយសារឆ្លង COVID-19 នៅតែអាចយកឈ្នះម្ចាស់ផ្ទះ Napoli ១-០ ក្នុងការប្រកួតពានរង្វាន់ Europa League ពូល F នៅរាត្រីថ្ងៃទី២២ ខែតុលា។ ក្រុមអង់គ្លេស Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបបើកឆាក។
កីឡាករ Dani de Wit ជាអ្នករកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមហូឡង់នៅកីឡដ្ឋាន San Paolo នៅនាទី៥៧។ នេះជាការបង្ហាញខ្លួនដ៏ល្អសម្រាប់ក្រុម Alkmaar ក្នុងក្របខណ្ឌទីអឺរ៉ុបរដូវកាលនេះ ដោយអាចយកឈ្នះក្រុមខ្លាំងរបស់អ៊ីតាលី សម្រាប់ក្របខណ្ឌលំដាប់ទី២អឺរ៉ុបរដូវកាលនេះ។
ក្នុងពូល F នេះដែរ Real Sociedad ក៏បានយកឈ្នះក្រុមក្រូអាស៊ី Rijeka ១-០ ដែលសម្រេចទីដោយ Jon Bautista នៅចុងម៉ោង។
ដោយឡែកក្រុមរបស់អង់គ្លេស Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបបើកឆាក។ Arsenal បានវាយបកយកឈ្នះ Rapid Wien ក្នុងលទ្ធផល ២-១ តាមរយៈការរកគ្រាប់របស់ David Luiz និង Pierre-Emerick Aubameyang មុនការស៊ុតបញ្ចូលទីរបស់កីឡាករក្រុមម្ចាស់ផ្ទះ Taxiarchis Fountas ក្នុងជំនួបពូល B។
Spurs បានយកឈ្នះ LASK ដល់ទៅ ៣-០ ក្នុងវគ្គសន្សំពិន្ទុពូល J ក្នុងនោះគ្រាប់បាល់ទាំង៣ ធ្វើបានដោយ Lucas Moura, Andres Andrade (ចូលទីខ្លួនឯង) និង Heung-Min Son។ នៅក្នុងពូល G វិញ Leicester ឈ្នះ Zorya ៣-០ ដោយ James Maddison, Harvey Barnes និង Kelechi Iheanacho ស៊ុតចូលទីម្នាក់១គ្រាប់។
សម្រាប់ក្រុមកំពុងឡើងជើង AC Milan បានបន្តជ័យជម្នះរបស់គេក្នុងក្របខណ្ឌអឺរ៉ុប ក្រោយឈ្នះ៤ប្រកួតជាប់គ្នានៅ Serie A។ ក្រុមអ៊ីតាលី បានយកឈ្នះក្រុមស្កុតឡែន Celtic ក្នុងលទ្ធផល ៣-១ ក្នុងវគ្គជម្រុះពូល H ដោយ៣គ្រាប់របស់ AC Milan ធ្វើបានដោយ Rade Krunic Brahim Diaz និង Jens Petter Hauge ឯ១គ្រាប់របស់ Celtic ស៊ុតដោយ Mohamed Elyounoussi។
ខាងក្រោមជាលទ្ធផលប្រកួតបើកវគ្គសន្សំពិន្ទុតាមពូលក្របខណ្ឌ Europa League រដូវកាល ២០២០-២១៖
Tag:
Europa League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com