អត្ថបទ៖ CTN TV Drama
តាំងពីការកកើតដំបូង រហូតមកដល់សព្វថ្ងៃនេះ ស្ថានីយទូរទស្សន៍ CTN បាននាំមកនូវខ្សែភាពយន្តភាគខ្មែររាប់រយរឿង ប្រកបដោយគុណភាពជាចម្បង ដែលនេះជាឆន្ទៈមួយ ដ៏ធំ ក្នុងការចូលរួមចំណែកគាំទ្រ លើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ដើម្បីទទួលបានភាពល្បីល្បាញ និងការគាំទ្រពីទស្សនិកជន។
នៅពេលនេះ CTN ក៏នៅតែបន្តនូវឆន្ទៈមួយនេះ ដោយកំពុងតែផលិតនូវរឿងភាគខ្មែរថ្មីៗជាច្រើន មិនថាសម័យបច្ចុប្បន្ន ឬបុរាណ ក្នុងនោះគ្រាន់តែភាពយន្តភាគបែបបុរាណមានដល់ទៅ ៥រឿងដូចជា៖
- រឿងភាគបុរាណខ្មែរ "អធិដ្ឋានស្នេហ៍"
- រឿងភាគបុរាណខ្មែរសម័យលង្វែក "នគរមាស"
- រឿងភាគខ្មែរសម័យអាណានិគមបារាំង "និស្ស័យស្នេហ៍បេះដូង៤"
- រឿងភាគព្រេងនិទានបុរាណខ្មែរ "ដើមរលួសមាស"
- រឿងភាគព្រេងនិទានបុរាណខ្មែរ "នាងកែវមុខសេះ"។
ភាពយន្តភាគខ្មែរខ្នាតធំទាំងអស់នេះ នឹងត្រូវផលិតឡើង ក្រោមស្នាដៃកូនខ្មែរសុទ្ធសាធ មិនថាទាំងការដឹកនាំ ផលិត និពន្ធ ការថត យកសំឡេងពិតៗមិនបញ្ចូល ជាមួយទីតាំងស្អាតៗជាច្រើន នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការផលិត ដើម្បីទទួលបាននូវគុណភាពខ្ពស់ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការនាំយកនូវភាពយន្តភាគខ្មែរល្អៗ ជូនបងប្អូនទស្សនិកជនទស្សនាកម្សាន្ត។
ក្នុងនោះ វត្តមានតារាសម្តែងថ្មីៗជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចេញសមត្ថភាពដំបូងរបស់ខ្លួន រួមជាមួយនឹងតារាសម្តែងជើងចាស់ជាច្រើន ធ្វើយ៉ាងណាឱ្យសក្តិសមជាមួយនឹងសាច់រឿងទាំងអស់នេះ។ តួយ៉ាងមានដូចជា កញ្ញា ប៉ុន សុរ៉ាវត្តី (Miss Planet Cambodia) លោក សេង មង្គល , កញ្ញា សាន កុសុមៈ, លោក នរាយ ប្រិមប្រិយ៍, កញ្ញា តារា លោក ធៀន, លោក យិន វុត្ថា (ពូយ៉ុង) , អ្នកនាង ស ច័ន្ទដានី (មីងខី) , និងតារាសម្តែងក្មេងចាស់ប្រុសស្រីជាច្រើនរូបទៀត។
សូមរង់ចាំតាមដានទស្សនា នូវខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយទស្សនិកជនអាចតាមដាននូវព័ត៌មានផ្សេងៗតាមរយៈ Facebook Page CTN TV Drama៕
(អត្ថបទពាណិជ្ជកម្ម)