ជាតិ
ផ្អាកចរាចរនៅផ្លូវជាតិលេខ២ និងផ្លូវ១០៤ (២០A) ក្នុងភូមិសាស្ត្រខណ្ឌដង្កោ
24, Oct 2020 , 11:30 am        
រូបភាព
រដ្ឋបាលខណ្ឌដង្កោបានជូនដំណឹងថា ចាប់ពីថ្ងៃទី ២៣ ខែតុលា ផ្អាកយានយន្តធុនធ្ងន់ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ២ និងផ្លូវលេខ ១០៤ ឬផ្លូវ២០A ចាប់ពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ខេត្តកណ្ដាល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបណ្ដោះអាសន្នសិន ដោយសារទឹកហូរច្រោះបាក់ទេរផ្លូវ។

 
 
ការណ៍ដែលរដ្ឋបាលខណ្ឌ ផ្អាកឱ្យយានយន្តធុនធ្ងន់ ធ្វើចរាចរណ៍លើកំណត់ផ្លូវនេះ ដោយសារមិនចង់ឱ្យអ្នកដំណើរគ្រោះថ្នាក់ដោយប្រការណាមួយ និងបង្ការការខូចខាតផ្លូវផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកអភិបាខណ្ឌ គឹម ញឹប។
 
សូមបញ្ជាក់ថាជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានធ្វើឱ្យខេត្តមួយចំនួន និងសង្កាត់មួយចំនួនពិសេសខណ្ឌដង្កោ រាជធានីភ្នំពេញ រងការលិចលង់ជាខ្លាំង។ 


 
ទឹកជំនន់ដែលមានប្រភពមកពីស្ទឹងព្រែកត្នោត បានបន្តហូរកាត់ផ្លូវ និងចូលក្នុងផ្ទះពលរដ្ឋជាច្រើន ដោយក្រៅពីមានពលរដ្ឋនៅរស់ក្នុងសង្កាត់ព្រែកកំពឹស ក៏នៅមានពលរដ្ឋនៅសង្កាត់យ៉ាងហោចណាស់ចំនួន៤ទៀត ក្នុងខណ្ឌដង្កោនេះ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព៕
 

Tag:
 បិទផ្លូវ
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com