COVID-19
អន្តរជាតិ
ប្រធានាធិបតីប៉ូឡូញ ឆ្លង COVID-19 ខណៈទូទាំងប្រទេសមានជិត២៣ម៉ឺនករណី
24, Oct 2020 , 2:31 pm        
រូបភាព
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។ រូបភាព៖ Reuters
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។ រូបភាព៖ Reuters
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ត្រូវអាជ្ញាធរសុខាភិបាលធ្វើតេស្តរកឃើញថាមានផ្ទុកCOVID-19។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃទី២៤ ខែតុលា។


 
តាមរយៈបណ្តាញសង្គម Twitter លោក Blazej Spychalski រដ្ឋមន្រ្តីការិយាល័យប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតីនៅថ្ងៃទី២៣ ខែតុលា ត្រូវបានធ្វើតេស្តមានផ្ទុកកូរ៉ូណាវីរុស»។ ជាមួយគ្នានេះ រដ្ឋមន្រ្តីរូបនេះ បានបន្ថែមថា ស្ថានភាពសុខភាពរបស់លោកប្រធានាធិបតី គឺមិនអីទេ ហើយបុគ្គលិកផ្សេងទៀត កំពុងស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ និងដាក់ចត្តាឡីស័ក។
 
ចំណែកករណីឆ្លងនៅក្នុងប្រទេសប៉ូឡូញ ក៏កំពុងហក់ឡើងដែរ។ នៅថ្ងៃទី២៣ ខែតុលា ប៉ូឡូញមាន ករណីឆ្លងCOVID-19 មានចំនួន ១៣៦៣៦ករណី ដែលកើនលើសពីចំនួន ១២១០៧ករណី នៅថ្ងៃទី២២ ខែតុលា។ តួលេខសរុបកូរ៉ូណាវីរុសរបស់ប៉ូឡូញ គិតត្រឹមថ្ងៃទី២៣ ខែតុលា មានចំនួន២២៨ ៣១៨ករណី ខណៈអ្នកស្លាប់មានចំនួន ៤១៧២នាក់ និងអ្នកជាសះស្បើយមានចំនួន ១០៥០៩២នាក់។ 
 
ករណីកើនឡើងនេះ បានធ្វើឲ្យប៉ូឡូញចេញវិធានការរឹតត្បិតមួយចំនួន ដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី២៤ ខែតុលាទៅ ក្នុងនោះមានដូចជាបិទភោជនីយដ្ឋាន និងបាររយៈពេល ២សប្តាហ៍៕
 

Tag:
 ប៉ូឡូញ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com