ជាតិ
ទឹកស្ទឹងព្រែកត្នោត ចំណុចទំនប់៧មករា ស្រកចុះ០,១៤ម៉ែត្រ
24, Oct 2020 , 2:55 pm        
រូបភាព
រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា បានស្រកចុះ០,១៤ ម៉ែត្រ ដោយទឹកខាងមុខទ្វារមានកម្រិត ៥,៤២ ម៉ែត្រ ធៀបនឹងកម្ពស់អតិបរិមា៦,៦៧ម៉ែត្រ កាលពីថ្ងៃទី ១៤ ខែតុលា។

 
បើតាមក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកហូរលើទំនប់បង្ហៀរោ,៤២ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៨,២៤ម៉ែត្រ ហើយនៅព្រឹកថ្ងៃទី ២៤ តុលានេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ០,១៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ ។
 
ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វើឱ្យខេត្តមួយចំនួន និងសង្កាត់ជាច្រើនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រងការលិចលង់ និងប៉ះពាល់ដល់ពលរដ្ឋជាង៥ពាន់គ្រួសារ។ មកទល់ពេលនេះ ទឹកនៅតំបន់ខ្លះ បានស្រកចុះ តែនៅតំបន់ខ្លះនៅជន់លិចខ្លាំងនៅឡើយ៕
 
 

Tag:
 ទឹកស្ទឹងព្រែកត្នោត
 ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com