ជាតិ
ក្រៅពីក្លិនដ៏ក្រអូប ផ្កាចម្ប៉ា ស ក៏ជាឱសថព្យាបាលជំងឺផងដែរ
25, Oct 2020 , 8:29 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ផ្កា ចម្ប៉ា ស ជារុក្ខជាតិដំាលម្អផ្ទះ ឫសួនច្បារ ដោយវាមានក្លិនក្រអូប ។ ដើមឈើប្រភេទនេះមានកម្ពស់ពី ១៥សង់ទីម៉ែត្រ ទៅ ២៥សង់ទីម៉ែត្រ ដែលមានដើមពណ៌ត្នោតខ្ចី និងមានកញ្ចុំផ្កាចេញតាមប្រគាបស្លឹក ពណ៌ស ក្លិនក្រអូប ។


 
ផ្នែកស្លឹករបស់ផ្កាចម្ប៉ា ស អាចយកមកព្យាបាលជំងឺ រលាកទងសួតរុំារៃ ធ្លាក់ស ពុលចំណី ស្ងប់អារម្មណ៍ជាដើម។ ក្នុងមួយថ្ងៃ គេត្រូវបេះស្លឹក ១៥ក្រាម ទៅ៣០ក្រាម យកមកដាំទឹកផឹក ។ រីឯផ្កាវិញ ជំនួយដល់បេះដូង ជំនួយទឹកប្រមាត់ ជំនួយឈាម និងជំនួយសរសៃ។ ដោយក្នុងមួយថ្ងៃយកផ្កា ៦ក្រាម ទៅ៧ក្រាម មកដាំទឹកផឹក។ 
 
ចំណែកសម្បកដើម គេអាចយកព្យាបាលគ្រុនផ្ដាសាយ។ ចំពោះខ្លឹមវិញ អាចសម្រួលដល់រដូវស្ត្រី។ ឯផ្កា និងផ្លែ អាចព្យាបាលក្អូត ចង្អោរ ព្យាបាលគ្រុន ចុះនោម និង ប្រេងរបស់ផ្កា លាបព្យាបាលអាការឈឺក្បាល ហើមភ្នែកជាដើម ។ ចំពោះឬសស្ងួតវិញ អាចកិនលាយទឹកដោះគោ បិត ព្យាបាលអាប់សែ។ 
 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ 
 

Tag:
 ផ្កាចម៉្បា ស
  ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com