កំណាព្យ
ជាតិ
ប្រយ័ត្នក្មេងៗពេល Online
25, Oct 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

កំណាព្យ ប៉ាកកាខ្មៅ បទ ព្រហ្មគីតិ

 
 
Digital សម័យ                          យុគក្នុងដៃមានមិនខ្វះ
 
លោតលឿនឲ្យតែប៉ះ​                 សម្បូរណាស់រឿងប្លែកៗ។ 
 
ទាំងឃ្លីបវីដេអូ                         រឿងខ្លះកូរនាំក្មេងបែក 
ឌឺដៀលឈ្លោះប្រកែក                កកាយហែកកេរ្តិ៍ម៉ែឪ។
 
ផឹកស៊ីសើចសប្បាយ                  នាំគ្នា Live រឿងអាស្រូវ
ឥតគិតធ្វើរឿងត្រូវ                   បង្ហាញផ្លូវហៅក្មេងដើរ។
 
ឥតក្រែងសម្ញែងទ្រព្យ              អួតអាងភ័ព្វភពគ្រាន់បើ
ព្រោះតែពាក្យសរសើរ                ខ្លះប្រឹងដើរអួតសាច់ខ្ចី។
  
អាណិតក្មេងៗខ្លះ                     ប្រឹងត្រាប់ចាស់ឥតដឹងអ្វី
ភ្លេចខ្លួននៅក្មេងខ្ចី                 រៀបឫកហីអួតសាច់ដែរ។
 
បង្ហាញតាម Online                 មានបណ្តាញshare ហូរហែ
ហមហានអួតកេរ្តិ៍ម៉ែ                គួរណាស់តែរួមប្រយ័ត្ន៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com