ជាតិ
ជលផល និង USAID លែងត្រីគល់រាំង ត្រីប្រា ត្រីព្រួល និងត្រីជិតផុតពូជផ្សេងទៀតនៅទន្លេចតុម្មុខ
25, Oct 2020 , 9:29 pm        
រូបភាព
ភ្នំពេញ៖ កូនត្រី និងត្រីជិតផុតពូជចំនួនជាង១ម៉ឺនក្បាល កាលពីថ្ងៃសុក្រកន្លងមក ត្រូវបានលែងចូលក្នុងទន្លេចតុម្មុខ មុខព្រះបរមរាជវាំង ដោយរដ្ឋបាលជលផល និងអង្គការ USAID ដើម្បីអបអរសាទទិវានៃការផ្លាស់ទីមច្ឆាជាតិពិភពលោក។ កូនត្រី និងត្រីពូជទាំងអស់នោះរួមមាន ត្រីគល់រាំង ត្រីប្រា និងត្រីព្រួលជាដើម។

  
 
លោក អេង ជាសាន ប្រធាននាយកដ្ឋានរដ្ឋបាលជលផល បានឱ្យដឹងថា ការប្រលែងត្រីនេះ គឺដើម្បីឱ្យត្រី និងត្រីដែលជិតផុតពូជ អាចបន្តពូជនៅឆ្នាំក្រោយៗ ពិសេសគឺចង់ឱ្យពលរដ្ឋមានការចូលរួមការពារអភិរក្ស ធនធានជលផលឱ្យកាន់តែប្រសើរ។ 
 
បើតាមប្រធាននាយដ្ឋានរដ្ឋបាលជលផល អេង ជាសានបច្ចុប្បន្នបរិមាណត្រីធម្មជាតិ មានការថយចុះ និងបានផ្លាស់ប្ដូរសមាសភាព ពោលគឺប្រភេទត្រីធំមានតិចជាងមុន និងប្រភេទត្រីតូចមានការកើនឡើង។ « នេះក៏ជាសញ្ញាបង្ហាញថា ការចាប់ត្រីច្រើនលើសលប់»។ 
 
នាពិធីនោះ លោក អេង ជាសានប្រធាននាយកដ្ឋានបាលជលផល ក៏បានអំពាវនាវឱ្យពលរដ្ឋ និងប្រជានេសាទ ត្រូវចូលរួមថែរក្សា និងការពារធនធានជលផល ដោយមិននេសាទខុសច្បាប់ និងគោរពតាមការណែនាំរបស់រដ្ឋបាលជលផល៕  
 
 

Tag:
 មច្ឆាជាតិ
  មច្ឆាជាតិពិភពលោក USAID
© រក្សាសិទ្ធិដោយ thmeythmey.com