កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ចាញ់ Leicester ក្នុង​ដី​លើកដំបូង នៅ​៤៧​ឆ្នាំក្រោយ
26, Oct 2020 , 10:19 am        
រូបភាព
Arsenal បាន​ចាញ់ Leicester City ក្នុង​លទ្ធផល ១-០ ក្នុងជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​២៥ ខែតុលា​។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់​កាំភ្លើង​ធំ​ទល់នឹង​ក្រុម​កញ្ជ្រោង នៅ​ទឹកដី​ខ្លួន​ក្នុង​រយៈពេល ៤៧ ឆ្នាំ​ចុងក្រោយ​។ Everton ស្គាល់​បរាជ័យ​លើកដំបូង​រដូវ​កាល​នេះ ក្រោម​ថ្វី​ជើង Southampton​។​



​នា​ជំនួប​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៦ នៅ​កីឡដ្ឋាន Emirates ខ្សែប្រយុទ្ធ​ឆ្នើម Jamie Vardy ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​របស់លោក Brendan Rodgers នៅ​វគ្គ​ទី​២ នាទី​៨០ ក្រោយ​ប្តូរ​ចូល​ជំនួស Dennis Praet នៅ​នាទី​៦០​។ ១​គ្រាប់​នេះ បាន​ជួយ Leicester ឈ្នះ​ក្នុង​ដី Arsenal ជា​លើក​ទី​ដំបូង​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៧៣​មក​។ 


 
Vardy វ័យ ៣៣ ឆ្នាំ​បាន​ខកខាន​ការប្រកួត​ចំនួន​២​លើក​មកហើយ ដោយសារ​របួស​កំភួន​ជើង ប៉ុន្តែ​រូបគេ​នៅតែ​អាច​រក​គ្រាប់​ទី​៧​របស់ខ្លួន​បាន​ក្នុង​លី​គ​រដូវ​កាល​នេះ ដើម្បី​ការពារ​ស្បែកជើង​មាស (Golden shoes) ផងដែរ​។ តាមរយៈ​ជ័យជម្នះ​នេះ Leicester ១២​ពិន្ទុ ស្មើ Aston Villa ឈរ​នៅ​លេង​រៀង​ទី​៤​ក្នុង​តារាង Premier League តាម​ពីក្រោយ​ក្នុង​កំពូល​តារាង Everton និង Liverpool ដែលមាន ១៣​ពិន្ទុ​ដូចគ្នា​។​
 
​ដោយឡែក Everton បាន​ចាញ់ Southampton ២-០ ដែលជា​បរាជ័យ​លើកដំបូង​របស់​ពួកគេ​រដូវ​កាល​នេះ​។ ៥​ប្រកួត​មុខ ក្រុម​ដែលមាន​លោក Carlo Ancelotti ជា​អ្នកចាត់ការ​ទូទៅ​នេះ ឈ្នះ​៤ និង​ស្មើ​១៕
 

Tag:
 Leicester City
  Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com