កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho ឆ្លង COVID-19
26, Oct 2020 , 1:58 pm        
រូបភាព
Ronaldinho វីរបុរស​ប្រេ​ស៊ី​ល និង Barcelona ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ បុរស​វ័យ​៤០​ឆ្នាំ បញ្ជាក់​ដូច្នេះ ខណៈ​កំពុង​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅក្នុង​ក្រុង Belo Horizonte ប្រទេស​ប្រេ​ស៊ី​ល​។​



​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona, AC Milan និង Paris Saint-Germain ដែល​ទើប​ដោះលែង​ពី​ទី​ឃុំឃាំង​នៅ​ប៉ា​រ៉ា​ហ្គា​យ​កាលពី​ខែសីហា បាន​បង្ហោះ​វីដេអូ​មួយ​ទៅក្នុង​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់ខ្លួន ដោយ​បង្ហាញ​ពី​លទ្ធផល​វិ​ជ្ញ​មាន​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​បច្ចុប្បន្ន Ronaldinho បានដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​ក្រុង Belo Horizonte ក្រោយ​ធ្វើដំណើរ​ដល់ទី​នោះ​កាលពី​ថ្ងៃទី​២៤ ខែតុលា​។ យ៉ាងណាក៏ដោយ ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០០៥ ដែល​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន World Cup ឆ្នាំ​២០១២ បញ្ជាក់ថា ខ្លួន​នៅតែមាន​សុខភាព​រឹងមាំ​ធម្មតា​។​
 
​មុន Ronaldinho ក៏មាន​កីឡាករ​លំដាប់​កំពូលៗ​ផ្សេងទៀត ដូចជា Cristiano Ronaldo, Zlatan Ibrahimovic, Neymar និង Kylian Mbappé ជាដើម​បាន​ឆ្លង COVID-19 នេះ​ផងដែរ​។  
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា​នេះ ប្រេ​ស៊ី​ល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣​លើ​លោក ដែលមាន​ចំនួន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​ក្នុង​ចំនួន​ជិត​៥៤០០០០០​នាក់ ក្នុងនោះ​ស្លាប់​ជាង​១៥​ម៉ឺន​នាក់ និង​សះស្បើយ​ជាង ៤៨០០០០០​នាក់​៕

Tag:
 Ronaldinho
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com