បើ​មិន​រំខាន​ដោយ​ទឹកជំនន់ មន្ទីរ​ទេសចរណ៍​មណ្ឌលគិរី រំពឹងថា ខេត្ត​ទទួលបាន​ភ្ញៀវ​ច្រើន​ពេល​បុណ្យអុំទូក​
ជាតិ
បើ​មិន​រំខាន​ដោយ​ទឹកជំនន់ មន្ទីរ​ទេសចរណ៍​មណ្ឌលគិរី រំពឹងថា ខេត្ត​ទទួលបាន​ភ្ញៀវ​ច្រើន​ពេល​បុណ្យអុំទូក​
27, Oct 2020 , 7:59 am        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
​នា​អំឡុង​ឈប់សម្រាក​បុណ្យអុំទូក​ខាងមុខនេះ លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី រំពឹងថា ខេត្ត​នេះ នឹង​ទទួលបាន​លំហូរ​ទេសចរ​ច្រើន​។ លោក លោក ងិន សុ​វិមាន ប្រាប់​សារព័ត៌មាន​Themythmey25 ថា​នៅ​ចុងរដូវ​វស្សា​នេះ ខេត្តមណ្ឌលគិរី មាន​អាកាសធាតុ​ត្រជាក់ បរិយាកាស​ល្អ គួបផ្សំ​នឹង​សម្រស់​ធម្មជាតិ​ខៀវស្រងាត់​ផង​។​



​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ រំពឹងថា អុំទូក​ឆ្នាំនេះ ខេត្តមណ្ឌលគិរី អាច​ទទួលបាន​ច្រើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ ដ្បិត​ខេត្ត​បាន​ពង្រីក​តំបន់​ទេសចរណ៍​ថ្មី​បន្ថែម​ដែរ​។ ទន្ទឹង​នឹង​នេះ មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក៏បាន​ត្រៀមខ្លួន​ទទួល​ទេសចរ​ដូចជា​ការផ្សព្វផ្សាយ​ពី វិធាន​សុវត្ថិភាព​ការពារ​ជំងឺ​កូ​វីដ​-១៩ ពង្រឹង​ផ្នែក​សេវាកម្ម បដិសណ្ឋារកិច្ច និង​បង្កើន​កន្លែង​ស្នាក់នៅ ដូចជា​មានការ​បោះតង់​តាម​រី​សត​ជាដើម​។​


ទឹកជ្រោះប៊ូស្រា រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី 

​លោក ងិន សុ​វិមាន ក៏បាន​ប្រាប់​ពី​តំបន់​ទេសចរណ៍​ដែល​ទេសចរ​តែងតែ​ទៅ​កម្សាន្ត​ច្រើន ក្នុង​ខេត្តមណ្ឌលគិរី រួមមាន​ទឹកជ្រោះ​ប៊ូ​ស្រា សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ និង​ភ្នំ​ណា​ម​លៀរ​ជាដើម​។​
​សូម​ជម្រាប​ផងដែរ នៅ​ឆ្នាំ​២០២០​នេះ 
 
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០-៣១​តុលា និង​ថ្ងៃទី​១ វិច្ឆិកា ប៉ុន្តែ​រដ្ឋាភិបាល​បានប្រកាស​ផ្អាក​ប្រារព្ធ​ពិធី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩៕
 


រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី​

Tag:
 ​បុណ្យអុំទូក មណ្ឌលគិរី ទេសចរណ៍ ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com