ជាតិ
រថយន្ត
លោក ងិន វាសនា កែឡាន JEEP មួយគ្រឿងឲ្យខ្ពស់ជាងមុន ហើយអាចបែនបានដូចឡានដឹកដី
×
ភ្នំពេញ៖ លោក ងិន វាសនា ជាអតីតអ្នកបើករថយន្ត(បែន)ដឹកដីប្រភេទ៥តោន ហើយបច្ចុប្បន្នជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។ លោក វាសនា បានចំណាយពេលទំនេរពីការរបរលក់ដូរប្រចាំថ្ងៃ មកកែច្នៃឡាន ម៉ាក JEEP ប្រភេទ Grand Cherokee ម៉ូឌែល I (ជាផ្លូវការ JEEP ហៅម៉ូឌែល១ ថា ZJ) ឲ្យខ្ពស់ជាងមុន និងបានបន្ថែមកង់ក្រោយចំនួនទៀត។ អ្វីដែលប្លែកអស្ចារ្យនោះ គឺលោកច្នៃផ្នែកខាងក្រោយ ដូចជាឡានបែន ដែលខ្លួនធ្លាប់បើកតែម្តង។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ងិន វាសនា លើកឡើងដូច្នេះ៖«កាលមុនខ្ញុំធ្លាប់បើកឡានបែប ឡានដឹកដី ៥តោន។ ខ្ញុំយកគំនិតពីហ្នឹងខ្លះ ហើយខ្ញុំកែច្នៃមើលតាមយូធូបខ្លះ ដើម្បីមកកែច្នៃខ្លួនឯង»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ងិន វាសនា ខាងក្រោម ៖
VIDEO
សូមជម្រាបថា រថយន្ដ JEEP ប្រភេទ Grand Cherokee វាខុសពីប្រភេទ Cherokee។ Grand មានន័យថាធំ ហើយ Cherokee គឺជាឈ្មោះកុលសម្ព័ន្ធ នៅអាមេរិកខាងជើង។ ម៉ូឌែលនេះ ចាប់ផ្ដើមផលិត Grand Cherokee ឆ្នាំ១៩៩២។ រហូតដល់សព្វថ្ងៃនេះ មានម៉ូឌែល៤ : I (ZJ) II (WJ) III (WK) និង IV (WK2)។
JEEP គឺជាម៉ាករថយន្ដដើមកំណើតនៅសហរដ្ឋអាមេរិក (ក្រុម FORD) ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុម FIAT នៅប្រទេសអ៊ីតាលី និងដែលមានទីស្នាក់ការកណ្ដាល នៅប្រទេសអេស្ប៉ាញ។ ពីដំបូង នៅឆ្នាំ១៩៤១ JEEP ផលិតឡានប្រភេទយោធា ប៉ុន្តែដល់បច្ចុប្បន្ននេះ JEEP បានច្នៃប្រមាណ១០ម៉ូដែល ដែលភាគច្រើនស្រដៀងៗគ្នា តែលែងផលិតរថយន្ដសម្រាប់ទាហាន៕
Tag:
ងិន វាសនា
កែច្នៃ
ឡាន
រថយន្ត
JEEP
© រក្សាសិទ្ធិដោយ thmeythmey.com