កីឡាអន្តរជាតិ
អន្តរជាតិ
Son ជា Top Scorer ឯ Kane ឈរ​កំពូល​តារាង​អ្នក Assist ច្រើន ក្រោយ​ជួយ Spurs ឈ្នះ Burnley
27, Oct 2020 , 10:14 am        
រូបភាព
Son Heung-min និង Harry Kane នៅតែ​បន្ត​សហការគ្នា​ល្អឥតខ្ចោះ ក្នុង​ការរក​គ្រាប់​បាល់​ឲ្យ Tottenham Hotspur យកឈ្នះ Burnley ១-០ ក្នុងការ​ប្រកួត Premier League នៅ​រាត្រី​ថ្ងៃទី​២៦ ខែតុលា​។ Kane ជា​អ្នក​បញ្ជូន​ឲ្យ Son ដើម្បី​សម្រេច​ទី​គ្រាប់​បាល់​ជ័យជម្នះ​នេះ ខណៈ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង​ឡើងទៅ​ឈរ​កំពូល​តារាង​ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​រដូវ​កាល​នេះ​។​



​មិន​ត្រឹមតែ​បញ្ជូន​បាល់​ឲ្យ​ដៃគូ ស៊ុត​បញ្ចូល​ទី​ដើម្បី​ជួយ​ក្រុម​លោក Jose Mourinho ទទួលបាន​៣​ពិន្ទុ​បន្ថែម​នោះទេ Kane ក៏បាន​កើន​ចំនួន assist ដល់​ទៅ​៨​ដង​លើសគេ​រដូវ​កាល​នេះ​ផងដែរ ក្នុងការ​បង្ហាញខ្លួន​ប្រកួត​៦​លើកចុងក្រោយ​នៃ​លី​គ​កំពូល​អង់គ្លេស​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស វ័យ​២៧​ឆ្នាំនេះ ក៏​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ចំនួន​៥​គ្រាប់​ផងដែរ​។​
 
Son ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង វ័យ​២៨​ឆ្នាំ តាមរយៈ​ការបញ្ជូន​របស់ Kane បាន​កើន​គ្រាប់​ស៊ុត​ដល់​៨​គ្រាប់​ហើយ និង​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាង (Top Scorers) បណ្តោះអាសន្ន ដោយ​នាំ​មុន Dominic Calvert-Lewin ខ្សែប្រយុទ្ធ Everton ដែល​រកបាន​៧​គ្រាប់​។ Patrick Bamford (Leeds United), Jamie Vardy (Leicester City) និង Mohamed Salah (Liverpool) រកបាន​៦​គ្រាប់​ដូចគ្នា​។​
 
​នេះ ក៏​ជា​លើក​ទី​២៩​ផងដែរ​ដែល Kane និង Son រួមបញ្ចូល​គ្នា​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​ក្នុង​ក្របខណ្ឌ Premier League​។​
 
​ជ័យជម្នះ ១-០ លើក​ក្រុម Burnley បាន​នាំ Spurs ទទួលបាន​១១​ពិន្ទុ ពី​ការប្រកួត​៦​លើក ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​តារាង​ពិន្ទុ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Everton ចំនួន​២​ពិន្ទុ​៕ 
 

Tag:
 Son Heung-min
  Harry Kane
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com