ជាតិ
ពីនេះ ពីនោះ
រប៉ិលរប៉ូច​៖ រ​ប៉ិល​ខូច រ​ប៉ូច​ខិល
29, Oct 2020 , 7:29 am        
រូបភាព
​ជន​រប៉ិលរប៉ូច គឺ​ជនខិលខូច​។ ពាក្យ «​រប៉ិលរប៉ូច​» ក៏មាន​ន័យ​ដូច «​ប៉ប៉ិលប៉ប៉ូច​» ផងដែរ ឧទាហរណ៍​៖ ក្មេង​ប៉ប៉ិលប៉ប៉ូច​។​--
 
​បរិវារស័ព្ទ «​រ​ប៉ិល​» អាច​គន្លាស់​បានជា «​រ​ប៉ិល​ខូច គឺរ​ប៉ូច​ខិល​»​។ រីឯ បរិវារស័ព្ទ «​ប៉ប៉ិល​» អាច​គន្លាស់​បានជា «​ប៉ប៉ិល​ក្រ​ម៉ិច​ក្រមើម​ខិលខូច គឺ​ប៉​ប៉ូច​ក្រមិចក្រមើម​ខូចខិល​»​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com