កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool និង Man City បាន​៣​ពិន្ទុ​បន្ថែម ឯ Real មិនទាន់​ស្គាល់​ឈ្នះ​
28, Oct 2020 , 2:22 pm        
រូបភាព
​ក្រុម​អង់គ្លេស Liverpool និង Manchester City សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​ក្នុងការ​ប្រកួត​ក្របខណ្ឌ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ ខណៈ​ក្រុម​ជើងឯក​ច្រើនជាងគេ Real Madrid បាន​ត្រឹម​ស្មើ ក្រោយ​ចាញ់​នៅ​ជំនួប​បើកឆាក​។ Liverpool ឈ្នះ FC Midtjylland ២-០, Man City ឈ្នះ Marseille ៣-០ ឯ Real Madrid ស្មើ Borussia Moenchengladbach ២-២​។​



​ការទទួលបាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ក្រុម​ហង្ស​ក្រហម និង​មេឃ​ខៀវ​ឈរ​នៅ​កំពូល​តារាង​តាម​ពូ​ល​រៀងខ្លួន​។ Liverpool ដែល​ឈ្នះ​ទាំងពីរ​ប្រកួត​ឈរ​លេខ​១​ពូ​ល D ដោយ​នាំមុខ Atalanta ដែល​នៅ​លេខ​ពីរ​ចំនួន​២​ពិន្ទុ​។ Ajax រកបាន​១​ពិន្ទុ​ក្រោយ​ប្រកួត​ស្មើ​១ និង​ចាញ់​មួយ ឯ Midtjylland នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។​
 
Man City ឈរ​កំពូល​តារាង​ពូ​ល C មាន​៦​ពិន្ទុ​ពេញ តាម​ពីក្រោយ​ដោយ FC Porto និង Olympiacos ដែលមាន​៣​ពិន្ទុ​ដូចគ្នា ខណៈ Marseille នៅ​បាត​តារាង​ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​ដំបូង​។ 
 
​ដោយឡែក​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ឯណោះ​វិញ កំពុង​ត្រដាបត្រដួស​ក្រោយ​ឆ្លងកាត់​ពីរ​ប្រកួត​ដំបូង​ទើប​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ​។ កាលពី​ជំនួប​បើកឆាក ក្រុម​លោក Zinedine Zidane ភ្លាត់ស្នៀត​ចាញ់ Shakhtar Donetsk រួចមកហើយ មុនពេល​ស្មើ​ជាមួយ Moenchengladbach ២-២ ទាំង​យ៉ាប់យ៉ឺន​ថែមទៀត​។ Real Madrid ស្ថិតនៅ​បាត​តារាង​ពូ​ល C និង​ប្រឈម​មិនអាច​ឆ្លងទៅ​វគ្គ​ខ្វែង​រដូវ​កាល​នេះ​។​
 
Inter Milan ដែល​ស្ថិតក្នុង​ពូ​ល C ជាមួយ Real Madrid ក៏​បង្ហាញខ្លួន​មិនបាន​ល្អ​ដែរ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នេះ ដោយ​រកបាន​តែ​ពីរ​ពិន្ទុ ពី​ការប្រកួត​២​លើក​។ ក្រុម​អ៊ីតាលី​នេះ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល​មាន​២​ពិន្ទុ​ស្មើ Moenchengladbach ដែល​នៅ​លេខ​២ ហើយ Shakhtar Donetsk នៅ​កំពូល​តារាង​មាន​៤​ពិន្ទុ​៕
​លទ្ធផល​ការប្រកួត​គូ​ដទៃ​៖
 
Shakhtar Donetsk ០-០ Inter Milan
Lokomotive Moskva ១-២ Bayer Munich
Atalanta ២-២ Ajax
Porto ១-០ Olympiacos
AT-Madrid ៣-២ Salzburg
 


Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com